Chea Bunnathisak

· 10-31

វិនិយោគិនបរទេសដែលមានបទពិសោធន៍ជាង ១០ ឆ្នាំ នៅកម្ពុជា បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំលើការវិនិយោគនៅកម្ពុជា

#សង្គម#

703

លោក Teng, Cheng-Yueh ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានថ្លែងក្នុងបទសម្ភាសន៍មួយ ដោយលោកបានលើកឡើងថា៖ ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលកាន់តំណែងជាប្រមុខដឹកនាំរាជរដ្ឋាភិបាលអាណតិ្តទី ៧ ជាផ្លូវការកាលពី ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ព្រះរាជាណាចក្រកម្ពុជាបានឈានឆ្ពោះទៅរកយុគសម័យថ្មីនៃកំណែទម្រង់ស៊ីជម្រៅ និងបើកចំហរដោយផ្តោតលើទំនុកចិត្ត និងការរីកចម្រើនរបស់ប្រទេសជាតិ។ រាជ រដ្ឋាភិបាលថ្មីបានអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់ខ្លួន ដោយផ្តោតលើសន្តិភាព វិបុលភាព កំណែទម្រង់ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព ដោយមិនត្រឹមតែផ្តោតលើការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវគោលជំហរយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការផ្នែកការទូត និងសេដ្ឋកិច្ចអន្តរជាតិផងដែរ។

 ព្រះរាជាណាចក្រកម្ពុជាកំពុងរក្សាបាននូវស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់គួរអោយកត់សម្គាល់។ ទិសដៅគោលនយោបាយ និងសមិទ្ធិផលរបស់រាជរដ្ឋាភិបាល ទទួលបានទំនុកចិត្តពីអ្នកវិនិយោគិន ក្នុងស្រុក និងអន្តរជាតិក្នុងការវិនិយោគផ្នែកឧស្សាហកម្មកាន់តែច្រើនឡើង។

១-ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេសយ៉ាងសកម្ម៖ ការធ្វើពិពិធកម្មការទូត និងការតភ្ជាប់ខ្លួនស៊ីជម្រៅទៅកាន់ពិភពលោក

រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្រ «កិច្ចសហប្រតិបត្តិការពហុភាគី» និង «ភាពជាដៃគូទ្វេភាគី»។ យោងតាមរបាយការណ៍របស់ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាញសារព័ត៌មានអន្តរជាតិមួយចំនួន ទំនាក់ទំនងកម្ពុជា-ចិន នឹងឈានចូលដំណាក់កាលនៃ «ការឯកភាពកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល» នៅឆ្នាំ ២០២៥។ ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន លោកប្រធានាធិបតី Xi Jinping និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា “កម្ពុជា និង ចិន” នឹងកសាងភាពជាដៃគូ សហប្រតិបត្តិការគ្រប់រដូវកាលក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម ហិរញ្ញវត្ថុ ការផ្លាស់ប្តូរ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ។

ជំនួបរវាង លោកប្រធានាធិបតី Xi Jinping និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (ប្រភព៖FMPRC.gov.cn ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ )

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលថ្មីក៏កំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀត។ កាលពីខែតុលា ឆ្នាំ២០២៥ ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក ដែលសហរដ្ឋអាមេរិកបានកាត់បន្ថយពន្ធលើការនាំចេញសំខាន់ៗរបស់កម្ពុជា មកនៅត្រឹម ១៩% ដោយផលិតផលខ្លះមិនមានជាប់ពន្ធអាករ។ កិច្ច​ព្រម​ព្រៀង​នេះត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​របកគំហើញ​ដ៏​សំខាន់​មួយរវាងព្រះរាជាណាចក្រ​កម្ពុជា-សហរដ្ឋអាមេរិក។ ទំនាក់ទំនង ដែលជានិមិត្តរូបនៃដំណាក់កាលថ្មីនៃផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់រវាងភាគីទាំងពីរ។

ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (ប្រភព៖USTR.gov, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥)

លោក Teng, Cheng-Yueh ក៏បានចង្អុលបង្ហាញផងដែរថា៖ អាកប្បកិរិយាបើកចំហ និងយុទ្ធសាស្ត្រការទូតប្រកបដោយតុល្យភាពរបស់រដ្ឋាភិបាលសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យកម្ពុជាបង្ហាញពីភាពឆ្លាតវៃ និងបត់បែនក្នុងការរក្សាតុល្យភាពរវាងមហាអំណាចទាំងពីរគឺ សហរដ្ឋអាមេរិក និងសាធារណ រដ្ឋប្រជាមានិតចិន។ លោកបានសង្កត់ធ្ងន់ថា៖ «កម្ពុជាមិនប្រកាន់យកភាគីណាមួយដោយបោះបង់ភាគីណាមួយទេ ប៉ុន្តែសម្តេចមហាបរវធិបតីផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍រយៈពេលវែង និងទទួលបានការគោរព និងទំនុកចិត្តពីភាគីទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏រឹងមាំ»។

២.សន្តិសុខនៅតាមព្រំដែន និងស្ថេរភាពក្នុងតំបន់៖ បង្ហាញពីអធិបតេយ្យភាព និងទំនួលខុសត្រូវ

រាជរដ្ឋាភិបាល​​ក៏​បាន​បង្ហាញ​ពី​ការ​សម្រេច​ចិត្ត និងឯកភាពជាតិ ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ភូមិសាស្ត្រ​ នយោបាយ។ នៅក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការព្រំដែនដោយផ្អែកលើ «ការសន្ទនាដោយសន្តិភាព និងការអភិវឌ្ឍន៍រួម»។សកម្មភាពនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រទេសជាសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ ដែលបង្ហាញថា កម្ពុជាមានឯករាជ្យ​ អធិបតេយ្យ​ បូរណភាពទឹកដី​ និងពោរពេញទៅដោយភាពចាស់ទុំក្នុងការដោះស្រាយទំនាស់ព្រំដែនជាមួយប្រទេសជិតខាង។

    ព្រះរាជាណាចក្រកម្ពុជា ​និង​ថៃ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បទឈប់​បាញ់​(ប្រភព៖TIME Asia ខែកក្កដា ឆ្នាំ​២០២៥)

លោកបានបន្ថែមទៀតថា៖ «នេះបង្ហាញពីភាពចាស់ទុំនៃការទូតកម្ពុជា»។ រាជរដ្ឋាភិបាលថ្មីបានរកឃើញតុល្យភាពរវាងអធិបតេយ្យភាព និងស្ថេរភាព ការពារសេចក្តីថ្លៃថ្នូរជាតិ ខណៈពេលដែលការដោះស្រាយជម្លោះដោយសមហេតុផល ដែលអនុញ្ញាតឱ្យអ្នកវិនិយោគមើលឃើញកាន់តែច្បាស់អំពីស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជាដែលអាចទស្សន៍ទាយទុកមុន។

៣.ការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»៖ ការធ្វើកំណែទម្រង់ជាតិពីបរិមាណទៅគុណភាព

«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលរួមមានសសរស្តម្ភចំនួនប្រាំ៖ សន្តិភាព និងសន្តិសុខ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍន៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងភាពធន់នឹងសង្គម។ យោងតាមកាសែត ខ្មែរថាមស៍ គោលបំណងស្នូលនៃយុទ្ធសាស្ត្រដំណាក់កាលទីមួយនេះគឺ ធានាឱ្យមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំលើសពី ៧% កាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅខាងក្រោម ១០% និងទាក់ទាញឧស្សាហកម្មដែលមានតម្លៃខ្ពស់។

៤.ការបង្រ្កាបឧក្រិដ្ឋកម្ម៖ ការបង្រ្កាបឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងល្បែងស៊ីសង និងការបោកប្រាស់តាមអនឡាញ

ដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គមអោយមានស្ថេរភាព រាជរដ្ឋាភិបាលកម្ពុជាបានបង្ក្រាបការក្លែងបន្លំតាមអនឡាញ និងល្បែងស៊ីសងខុសច្បាប់ចាប់តាំងពីឆ្នាំ ២០២៤។ យោងតាមសារព័ត៌មាន AP News ត្រឹមតែ ១០ ថ្ងៃដំបូងនៃខែកក្កដា ឆ្នាំ២០២៥ មនុស្សជាង ១.០០០ នាក់ ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេសដោយសង្ស័យថាបានលួចបន្លំ ហើយគណនីធនាគារដែលមានការពាក់ព័ន្ធចំនួន ៤០ ត្រូវបានបង្កក បើយោងតាម របាយការណ៍របស់ AP News ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ បានចុះផ្សាយពីចំណាត់ការនេះដែលបានធ្វើឱ្យមុខមាត់កម្ពុជាលើឆាកអន្តរជាតិកាន់តែប្រសើរឡើង។ លោកបានបន្តទៀតថា៖ «នេះមិនត្រឹមតែជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំហានដ៏សំខាន់ក្នុងការស្តារទំនុកចិត្ត និងមុខមាត់របស់ប្រទេសជាតិឡើងវិញផងដែរ។ រាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្ហាញចេញតាមរយៈសកម្មភាពរបស់ខ្លួន ដោយដឹកនាំកម្ពុជាកំពុងឆ្ពោះទៅរកយុគសម័យស្អាតស្អំ តម្លាភាព និងទទួលបានទំនុកចិត្តវិនិយោគិនពីបរទេសកាន់តែខ្លាំងឡើង»។

៥.ក្នុងសប្តាហ៍នេះពន្ធបដិការរបស់សហរដ្ឋអាមេរិកត្រូវបានបន្ទាបម្តងទៀតហើយកិច្ចសហប្រតិបត្តិការទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុត

នៅក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសកាត់បន្ថយពន្ធមួយទៀតលើការនាំចេញរបស់កម្ពុជា ដោយឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជាសម្លៀកបំពាក់ និងស្បែកជើង ទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត។ ចំណាត់ការនេះត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិកបានទទួលស្គាល់នូវសមិទ្ធិផលកំណែទម្រង់ និងសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

                         ​ ( ប្រភព៖ កាសែត Reuters ចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥)

លោក Teng, Cheng-Yueh ចង្អុលបង្ហាញទៀតថា៖ «នេះគឺជាសញ្ញាមួយសម្រាប់កម្ពុជា ពិភពលោកកំពុងចាប់ផ្តើមវាយតម្លៃនូវភាពរឹងមាំខាងសេដ្ឋកិច្ច និងនីតិរដ្ឋរបស់កម្ពុជា។ ចាប់តាំងពីទីផ្សារហិរញ្ញវត្ថុរហូតដល់ការនាំចេញ ទំនុកចិត្តរបស់អន្តរជាតិមកលើកម្ពុជាកំពុងកើនឡើងវិញជាលំដាប់»។

៦.ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន៖ កសាងសហគមន៍ជោគវាសនារួមគ្នា

សាធារណរដ្ឋប្រជាមានិតចិន គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំបំផុតរបស់កម្ពុជា។ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន ពាណិជ្ជកម្មរវាងចិន និងកម្ពុជាឈានដល់ ១៥ ពាន់លាន ដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២៥ កើនឡើង ១២% ពីមួយឆ្នាំទៅមួយឆ្នាំ។ សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជណាចក្រកម្ពុជា កំពុងរួមគ្នាលើកកម្ពស់ «ច្រករបៀងសេដ្ឋកិច្ច ភ្នំពេញ-ព្រះសីហនុ» និងគម្រោង «ផ្លូវសូត្រឌីជីថល» ដែលគ្របដណ្តប់លើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មអេឡិចត្រូនិក និងថាមពលបៃតង។

                          (ប្រភព៖ កាសែត China Daily ចុះផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៥)

លោក Teng, Cheng-Yueh បានអត្ថាធិប្បាយថា៖ «កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន មិនមែនជាទំនាក់ទំនងដែលពឹងផ្អែកលើប្រទេសម្ខាងៗនោះទេ ប៉ុន្តែជាទំនាក់ទំនងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ បច្ចេកវិទ្យា និងដើមទុនរបស់ប្រទេសចិន រួមជាមួយនឹងគោលនយោបាយបើកចំហរបស់ កម្ពុជា កំពុងជំរុញឱ្យមានយុគសម័យថ្មីមួយនៃការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម និងការច្នៃប្រឌិតផ្នែលហិរញ្ញវត្ថុ»។

ជាចុងក្រោយលោកបានផ្តល់សេចក្តីសន្និដ្ឋានថា៖ «ទំនុកចិត្ត គឺជាកម្លាំងស្នូលរបស់កម្ពុជា»។

ក្រឡេកទៅមើលគោលនយោបាយរបស់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យុទ្ធសាស្ត្រគោលនយោបាយការបរទេស កំណែទម្រង់អភិបាលកិច្ចផ្ទៃក្នុង និងការកែលម្អសន្តិសុខសង្គម បានបង្ហាញពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យ។ កម្ពុជា​លែង​ជា​ប្រទេស​អកម្ម​ទៀត​ហើយ ប៉ុន្តែ​បាន​ប្រកាន់​នូវជំហរ​យ៉ាងសកម្ម និង​គួរ​ឱ្យ​ទុក​ចិត្ត​នៅក្នុង​តំបន់ និងឆាកអន្តរជាតិ។

លោក Teng, Cheng-Yueh បញ្ចប់ដោយសង្កត់ធ្ងន់ថា៖ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំប្រកបដោយសុទិដ្ឋិនិយមជាមួយនឹងទស្សនៈកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីសក្តានុពល និងភាពជឿជាក់របស់កម្ពុជា ចំពោះខ្ញុំ នេះមិនត្រឹមតែជាលទ្ធផលនៃគោលនយោបាយដ៏ជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជ័យជំនះដែលទទួលបានទំនុកចិត្តផងដែរ។ ខ្ញុំជឿជាក់យ៉ាងមុតមាំ”ជឿជាក់កម្ពុជា ជឿទៅលើអនាគត»។ ជឿជាក់លើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជឿថាប្រទេសនេះអាចដើរទៅមុខយ៉ាងរីកចម្រើន។

(បទសម្ភាសន៍​៖ លោក Teng, Cheng-Yueh ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ ខេមបូឌា ស៊ីឃ្យួរឹធី ម.ក នាខែតុលា ឆ្នាំ២០២៥)







 



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ស្នាដៃពេញនិយមរបស់គាត់