Cambo-China

· 11-01

កម្ពុជា ពាំនាំវប្បធម៌ដ៏សម្បូរបែបយកទៅបង្ហាញនៅខេត្តជាំងស៊ូ ជម្រុញការវិនិយោគ និងទេសចរណ៍

#ប្រទេសកម្ពុជា# #​វិនិយោគ# #ខេត្តជាំងស៊ូ​# #សង្គម# #ព័ត៌មានសង្គម# #វប្បធម៌# #CAMBO-CHINA#

2533

សក្តានុពលទេសចរណ៍កម្ពុជា និងវប្បធម៌ដ៏សំប្បូរបែបជាមួយកត្តាសុខសន្តិភាព សុវត្ថិភាព និងកាលានុវត្តភាពវិនិយោគត្រូវបានលើកបង្ហាញក្នុងសន្និសីទជំរុញទេសចរណ៍អន្តរជាតិដ៏ធំនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍អន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងស៊ូចូវ ដោយមានការចូលរួមពីឯកឧត្តម Wu Qingwen អភិបាលក្រុងស៊ូចូវ, តំណាងអង្គការ UNESCO, អ្នកជំនាញទេសចរណ៍ និងវប្បធម៌អន្តរជាតិ ព្រមទាំងអ្នកវិនិយោគិនចិន និងអន្តរជាតិក្នុងព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ "ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤" និង "ពិធីបុណ្យកម្ពុជា" នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនអ្នកចូលរួមពីសក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សប្បូរបែបរបស់កម្ពុជា ព្រមទាំងកាលានុវត្តភាពវិនិយោគដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ ក៏បានជួបពិភាក្សាការងារស្តីពីការអនុវត្តជាក់ស្តែង និងប្រកបដោយផ្លែផ្កានូវកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍រវាងកម្ពុជា និងចិន ជាមួយលោកជំទាវ Ji Jing (ជី ជីញ) អភិបាលរងក្រុងស៊ូចូវផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស