Cambo-China

· 11-03

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំរបស់ប្រទេសចិនស្វែងយល់ពីស្ថានភាពពិត និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

#កម្ពុជាចិន# #សេវាកម្មទេសចរណ៍# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2097

នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ "ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤" និង "ពិធីបុណ្យកម្ពុជា" នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកប្រធានក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំ និងល្បីឈ្មោះ Jiangsu Chuncheng International Travel Service Co., Ltd ចូលជួបសំដែងការគួរសម និងស្វែងយល់ពីស្ថានភាពពិតពីនយោបាយ សន្តិសុខ សង្គម និងកាលានុវត្តភាពវិនិយោគ យន្តការទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនបរទេសដែលដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសគឺសក្តានុពលទេសចរណ៍កម្ពុជា នាពន្លាទេសចរណ៏ដ៏ស្រស់ស្អាត និងទាក់ទាញរបស់កម្ពុជា។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)