TNAOT News
· 11-04
កីឡាករបាល់ទាត់របស់ក្លឹប Barcelona Lamine Yamal ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយមិត្តស្រី Nicki Nicole
#មិត្តស្រី# #NEW NEWS# #ព័ត៌មាន# #កីឡាករបាល់ទាត់# #Lamine Yamal# #Nicki Nicole# #ព័ត៍មានអន្តរជាតិ#
2275
មហាជន ក៏ដូចជាអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើល ក្រោយកីឡាករបាល់ទាត់វ័យក្មេង Lamine Yamal ប្រកាសពីការចែកផ្លូវគ្នាជាមួយមិត្តស្រីរបស់ខ្លួន។ Lamine Yamal កីឡាករបាល់ទាត់អាយុ១៨ ឆ្នាំរបស់ក្លឹប Barcelona បានបញ្ជាក់ថា ខ្លួននិងតារាចម្រៀងរ៉េបអាហ្សង់ទីន Nicki Nicole បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីបានណាត់ជួបអស់រយៈពេលប្រហែល ២ខែ។ Yamal បាននិយាយថា ការបែកបាក់របស់ពួកគេគឺសន្តិភាព ហើយបានបដិសេធពាក្យចចាមអារ៉ាមថាមានការក្បត់។ គូស្នេហ៍នេះបានបង្ហាញជាសាធារណៈអំពីស្នេហារបស់ពួកគេ ដោយចែករំលែករូបថត និងចូលរួមព្រឹត្តិការណ៍ជាមួយគ្នា ប៉ុន្តែថ្មីៗនេះបានលុបរូបភាពទាំងអស់ជាមួយគ្នាចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម។

ទំនាក់ទំនងរបស់ពួកគេត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមនៅអំឡុងថ្ងៃខួបកំណើតគម្រប់ ១៨ ឆ្នាំរបស់ Yamal ក្នុងខែកក្កដា ឆ្នាំ ២០២៥ ហើយបានក្លាយជាគូស្នេហ៍ដ៏ល្បីល្បាញយ៉ាងឆាប់រហ័សនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ អ្នកគាំទ្របានឃើញពួកគេចែករំលែកពេលវេលាសប្បាយៗជាមួយគ្នាយ៉ាងផ្អែមល្ហែម។ទោះជាយ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្តូរភ្លាមៗ ដោយអ្នកទាំងពីរសម្រេចចិត្តចែកផ្លូវគ្នាដោយស្ងាត់ៗ។


យ៉ាងណាមិញ តារាស្រី Nicki Nicole ក៏បានបដិសេធជាសាធារណៈចំពោះពាក្យចចាមអារាមពីការក្បត់ ដោយនិយាយថា នាងនិង Yamal មិនបានជួបគ្នាចាប់តាំងពីនាងចាកចេញពី Barcelona ។ ទោះបីជាមានការបែកបាក់ក៏ដោយ អ្នកទាំងពីរហាក់ដូចជាផ្តោតលើអាជីពរបស់ពួកគេរៀងខ្លួន ដោយ Nicki បានបង្ហាញខ្លួនជាសាធារណៈយ៉ាងមានទំនុកចិត្ត៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)