TNAOT News
· 11-04
ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅវៀតណាមកើនដល់ ៤០ នាក់ ខណៈព្យុះទីហ្វុង Kalmaegi ខិតជិតមកដល់
#ព័ត៌មាន# #ទឹកជំនន់# #ព្យុះទីហ្វុង# #ប្រទេសវៀតណាម# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#
2391

យោងតាមរបាយការណ៍របស់អាជ្ញាធរវៀតណាមនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅភាគកណ្តាលប្រទេសវៀតណាមបានកើនឡើងដល់ ៤០ នាក់ ។ ទឹកជំនន់នេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារយៈពេលមួយសប្តាហ៍ ដោយតំបន់ខ្លះទទួលបានទឹកភ្លៀងរហូតដល់ ១,៧ ម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង ។ ការស្លាប់នេះបានកើតឡើងនៅក្នុងខេត្តជាច្រើន រួមមានទីក្រុងហៀវ ដាណាង ឡាំដុង និងក្វាងទ្រី ដោយមនុស្ស ៦ នាក់នៅតែបាត់ខ្លួន។


ទឹកជំនន់បានបំផ្លាញផ្ទះជាង ១០០ ខ្នង និងខូចខាតរាប់រយខ្នងទៀត លិចផ្ទះជិត ៨០,០០០ ខ្នង និងបំផ្លាញដំណាំជាង ១០,០០០ ហិកតា។ គោក្របីជាង ៦៨,០០០ ក្បាលក៏បានបាត់បង់ផងដែរ។ ផ្លូវជាច្រើននៅតែបិទដោយសារការរអិលបាក់ដី ដែលធ្វើឱ្យតំបន់ខ្លះដាច់ស្រយាល ហើយគ្រួសារជាង ១៦០,០០០ គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងផ្តល់ជំនួយកំពុងបន្តធ្វើ ខណៈដែលរដ្ឋាភិបាល និងអង្គការជំនួយកំពុងធ្វើការដើម្បីជួយសហគមន៍ដែលរងផលប៉ះពាល់។



គួរបញ្ជាក់ផងដែរថា ព្យុះទីហ្វុង Kalmaegi ធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន នៅជិតទីក្រុងសេប៊ូ ហើយឆ្លងកាត់សមុទ្រចិនខាងត្បូង ខិតជិតឆ្នេរសមុទ្រវៀតណាម ដែលនឹងបោកបក់មកដល់ដីគោកក្នុងពេលឆាប់ៗនេះ ជាមួយនឹងល្បឿនខ្យល់រហូតដល់ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលគំរាមកំហែងដល់ស្ថានភាពកាន់តែអាក្រក់ទៅៗ។ យ៉ាងណាមិញ ប្រទេសកម្ពុជាក៏ស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះ Kalmaegi ទទួលរងឥទ្ធិពលកម្រិត៣០%ផងដែរ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)