TNAOT News
· 11-04
ថៃ នឹងប្រើប្រាស់ រឿងឈ្លើយសឹកកម្ពុជាទាំង១៨រូប ដើម្បីធ្វើជាបន្ទះឈីប ក្នុងការចរចាយកប្រាសាទតាក្របី ប្រាសាទខ្នាររបស់កម្ពុជា
#ប្រទេសកម្ពុជា# #ប្រទេសថៃ# #គ្រប់គ្រងឈ្លើយសឹក# #ប្រាសាទតាក្របី# #សង្គម# #ព័ត៌មានសង្គម#
2584
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ប្រាប់អ្នកសារព័ត៌មានថៃ ពីវិមានរដ្ឋាភិបាលថៃ នៅវេលារសៀល ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ «ចំពោះសំណុំរឿងប្រាសាទតាក្របី កងទ័ពថៃ និងរដ្ឋាភិបាលថៃ នឹងមិនស្ងៀមនោះឡើយ ដោយថៃនឹងប្រើប្រាស់ រឿងឈ្លើយសឹកកម្ពុជាទាំង១៨រូប ដើម្បីធ្វើជាបន្ទះឈីប ក្នុងការចរចាយកប្រាសាទតាក្របី ប្រាសាទខ្នាររបស់កម្ពុជា។ ប្រទេសថៃ ក៏កំពុងពិចារណាលើការបើកច្រកព្រំដែនឡើងវិញ នៅក្នុងកិច្ចពិភាក្សាបន្ថែមផងដែរ»។ លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ នឹងដាក់ពាក្យបណ្តឹងប្តឹងកម្ពុជា ទៅកាន់អង្គការអន្តរជាតិ ដើម្បីទាមទារតវ៉ាយកប្រាសាទតាក្របី និងប្រាសាទខ្នារ ដោយកងទ័ពថៃ ក៏ដូចជា រដ្ឋាភិបាលថៃ នឹងធ្វើតាមការចង់បានរបស់ប្រជាជនថៃ»៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)