TNAOT News

· 11-05

ក្នុងថ្ងៃនេះ កុមារជាង ៣ ០០០ នាក់ បានមកពិនិត្យ និងសម្រាកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា

#មូលនិធិគន្ធបុប្ផាកម្ពុជា# #NEW NEWS# #មន្ទីរពេទ្យគន្ធបុប្ផា# #សង្គម# #ព័ត៌មានសង្គម#

2002

​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃសម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងសំពះព្រះខែ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងសៀមរាប នៅតែបន្តបើកដំណើរការព្យាបាលកុមាជាធម្មតា ជាមួយនិងការទទួលពិនិត្យ និងព្យាបាលកុមារជាង កុមារជាង ៣ ០០០នាក់ ដោយមិនគិតថ្លៃ។

តាមផេកផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជាបានឲ្យដឹងថា កុមារដែលបានមកពិនិត្យព្យាបាលទាំងនេះ មានតាមផ្នែកសំខាន់ៗដូចជា ផ្នែកពិនិត្យព្យាបាលជំងឺក្រៅ (OPD): ចំនួន ២,៧៣៥ នាក់ , កុមារមានជំងឺធ្ងន់ធ្ងរចំនួន ៥៦៣ នាក់។ ក្រៅពីកុមារជាង ៣០០០នាក់នេះ ក៏មានស្រ្តីមានផ្ទៃពោះ ទារក កុមារ ជាង ៣ ០០០នាក់បន្ថែមផ្សេងទៀតកំពុងសម្រាកព្យាបាលស្រាប់ នៅមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ។

មន្ទីរពេទ្យគន្ធបុប្ផាបានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ក្រោមការគ្រប់គ្រងរបស់ លោកវេជ្ជបណ្ឌិត បេអាត រិចស្ទ័រ (BEAT Richner) និងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផាបានពង្រីក និងបន្តអភិវឌ្ឍ ដើម្បីឆ្លើយតបនឹង តម្រូវការសេវាសុខាភិបាលជាចាំបាច់របស់ទារក និងកុមារនៅកម្ពុជា។

បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាមានឧបករណ៍ពិនិត្យ និងវិភាគ ទំនើបៗ ដែលអាចធ្វើរោគវិនិច្ឆ័យ បានច្បាស់លាស់ និងឈានរហូតដល់អាចធ្វើការវះកាត់បេះដូងចំហរប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយវេជ្ជបណ្ឌិតឯកទេសជាជនជាតិខ្មែរ។ មន្ទីរពេទ្យគន្ធបុប្ផាត្រូវ បានទទួលស្គាល់ជា មន្ទីរពេទ្យគំរូមួយ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា កុមារ និងទារកនៅកម្ពុជា។ ការពិនិត្យ និងព្យាបាលកុមារប្រកបដោយគុណភាព វិជ្ជាជីវៈ ឥតគ៌តថ្ល និងមិនរើសអើងនេះ ជាគោលការណ៍ដែលបានកំណត់ដោយលោក វេជ្ជបណ្ឌិត បេអាត រិចស្ទ័រ (BEAT Richner) សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា។

ទន្ទឹមនោះ ក៏មានមានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ ដែលសប្បុរសជនគ្រប់រូបជឿទុកចិត្ត និងចូលរួមបរិច្ចាគ ដើម្បីរួមគ្នាធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស