TNAOT News

· 11-09

ឃើញហើយខ្លោចចិត្ត! កុមារីអាយុ ៤ឆ្នាំម្នាក់ ត្រូវបានឆ្កែចំនួន ៧ក្បាលព្រួតខាំ បណ្ដាលឲ្យរងរបួសសុះសាច់

#ឆ្កែខាំ# #NEW NEWS# #កុមារី# #សង្គម# #ខេត្តកោះកុង# #ព័ត៌មានសង្គម#

3107

មហាជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានបង្ហាញក្ដីអាណិតជាពន់ពេក ខណៈបានឃើញការចែករំលែកព័ត៌មាន ទាក់ទងនឹងករណីកុមារីអាយុ ៤ឆ្នាំម្នាក់ ត្រូវបានឆ្កែចំនួន ៧ក្បាលព្រួតខាំ ពេលធ្វេីដំណេីរត្រលប់ពីសាលារៀនវិញ​ បណ្ដាលឲ្យរងរបួសសុះសាច់។

យ៉ាងណាមិញនៅយប់ថ្ងៃ​ទី​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥ លោកជំទាវ​ ឈី​ វ៉ា​ ​អភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខកុមារីដែលត្រូវឆ្កែ​ចំនួន​ ៧​ ក្បាលព្រួតខាំ​ ដោយកុមារី​រងគ្រោះ​មានឈ្មោះ​ ឌី​ ដានីន​ អាយុ​ ៤​ឆ្នាំ រស់នៅភូមិកោះកាពិ​ ឃុំកោះកាពិ​ ស្រុកកោះកុង​ ខេត្ត​កោះកុង​ ត្រូវ​បានឆ្កែចំនួន​ ៧​ ក្បាល​ព្រួតគ្នាខាំ​ បង្ករឱ្យមានរបួសធ្ងន់ធ្ងរ​ ហេីយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុង ដឹងដោយរថយន្តសង្គ្រោះ​ មកសង្គ្រោះបន្ទាន់នៅក្នុង​មន្ទីរពេទ្យ​ ។ 

បច្ចុប្បន្នកុមារីរូបនោះបានទទួលការថែទាំ​ ព្យាបាល​យ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ​ ជាពិសេសការយកចិត្តទុកដាក់តាមដានជាប្រចាំរបស់លោកជំទាវ​អភិបាលខេត្ត​ ដោយស្ថានភាពរបស់គាត់នៅពេលនេះ​ មានសភាពបានប្រសេីរ និងកំពុងសម្រាកបន្តការតាមដាន​ និងថែទាំ​ ព្យាបាល​ យ៉ាងយកចិត្តទុកដាក់បំផុត​ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)