TNAOT News

· 11-15

រដ្ឋមន្ត្រីវប្បធម៌ជួបផលិតករភាពយន្តមកពីប្រទេសបារាំងដើម្បីពិភាក្សាលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា

#រដ្ឋមន្ត្រីវប្បធម៌# #NEW NEWS# #សង្គម# #ថតភាពយន្តឯកសារ# #ព័ត៌មានសង្គម#

2131

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោក Michael Damon និងលោក Yves Deria ផលិតករភាពយន្តមកពីប្រទេសបារាំងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា។

ជំនួបនារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលពិភាក្សាការងារលើគម្រោងរៀបចំថតភាពយន្តឯកសារនៅកម្ពុជា ផ្តោតសំខាន់លើសក្តានុពល និងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ដែលក្នុងនោះរួមមាន វិស័យវប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច ជាដើម។

នៅក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមផលិតករបារាំងបានសម្តែងការកោតសរសើរ ចំពោះភាពសម្បូរបែបនៃវប្បធម៌កម្ពុជា និងបានថ្លែងអំណរគុណចំពោះលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីចំពោះការផ្តល់ព័ត៌មានបានគ្រប់ជ្រុញជ្រោយ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងខ្លឹមសារនៃការផលិតភាពយន្តឯកសារនេះនៅប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីស្វាគមន៍ និងត្រៀមសហការក្នុងការផលិតភាពយន្តឯកសារនេះនាពេលអនាគត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)