TNAOT News
· 11-16
នារីរងគ្រោះក្នុងករណីឃាតកម្មអំឡុងម៉ោងការងារ នឹងត្រូវទទួលបានសំណងពីធានារ៉ាប់រងរបស់ក្រុមហ៊ុនពេញលេញ
#ករណីឃាតកម្ម# #ខេត្តកំពង់ធំ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2318
ជុំវិញករណីឃាតកម្មដ៏ព្រៃផ្សៃសម្លាប់កប់នៅក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជនរងគ្រោះជាបុគ្គលិករបស់ ក្រុមហ៊ុន បញ្ចាំ អិលស៊ីឌីស៊ីឃែស ឯ.ក ដោយខាងក្រុមហ៊ុនសូមធ្វើការបំភ្លឺជុំវិញចម្ងល់របស់មហាជន និងសាធារណៈជន ចោទសួរមកលើក្រុមហ៊ុនថា តើក្រុមហ៊ុនមានវិធានការទទួលខុសត្រូវបែបណា និងជាក្រុមហ៊ុនរកស៊ីស្របច្បាប់ដែលឬទេ? ទៅលើករណីជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា ដែលបាត់បង់ជីវិតដោយសារអំពើរឃាតកម្ម។

តាំងនាមជាក្រុមហ៊ុនសូមធ្វើការបកស្រាយ និងស្រាយបំភ្លឺជូនសាធារណៈជនដូចតទៅ៖
ក្រុមហ៊ុនយើងស្របច្បាប់ និងបានចុះបញ្ជីការត្រឹមត្រូវនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
អង្ករគ្រួសារខ្មែរ ជាម៉ាកសញ្ញារបស់ផលិតផលអង្គរគ្រួសារខ្មែរ ដែលបានចុះបញ្ជីម៉ាកផលិតផលត្រឹមត្រូវក្រោមអាញ្ញាប័ណក្រុមហ៊ុន អិលស៊ីឌីស៊ី យែស ឯ.ក។

ជនរងគ្រោះដែលត្រូវបានបាត់បង់អាយុជីវិតមានតួនាទីជាភ្នាក់ងារលក់ របស់អង្ករគ្រួសារខ្មែរដែលស្ថិតក្នុងទីតាំងនៅស្រុកតាំងគោក ខេត្តកំពង់ធំ ដែលនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលគាត់បានចុះប្រតិបត្តិការលក់អង្ករ និងផ្សព្វផ្សាយពីផលិតបន្ថែមទៅលើផលិតអង្គរ និងផលិតផលបញ្ចាំ ដែលមានអាជ្ញាប័ណជាក្រុមហ៊ុនបញ្ចាំផងដែល។

ជនរងគ្រោះ ដែលជាភ្នាក់ងារលក់របស់យើងខ្ញុំដែលបានបាត់បងអាយុជីវិតក្នុងកំឡុងពេលម៉ោងការងារ និងត្រូវបានទទួលសំណងពី ធានារ៉ាប់រងពីក្រុមហ៊ុនពេញលេញដែលមានចែងក្នុងកុងត្រាការងារ។
ក្រុមហ៊ុនសូមបញ្ជាក់ថា ជនបង្កនិងក្រុមគ្រួសារខាងលើមិនមែនជាអតិថិជនរបស់ជនរងគ្រោះនៃក្រុមហ៊ុនរបស់យើងឡើយ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)