Cambo-China
· 11-28
កិច្ចសហប្រតិបត្តិការជាមួយតំបន់ភូមិភាគស្វយ័ត Xizang នឹងបើកទំព័រថ្មី និងជាកម្លាំងចលករបន្ថែមដល់ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥#
1113
កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយតំបន់ភូមិភាគស្វយ័ត Xizang ប្រទេសចិន នឹងបើកទំព័រថ្មី នៃការពង្រីកកិច្ចសហប្រតិបត្តិការ និងជាកម្លាំងចលករបន្ថែមដល់ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥។
ឯកឧត្តមហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Jian Can អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនតំបន់ភូមិភាគស្វយ័ត Xizang និងគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយោបល់កម្រិតខ្ពស់លើវិស័យទេសចរណ៍ នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តម Jian Can បានចែករំលែកនូវបទពិសោធណ៍នានាក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីទៅទស្សនកិច្ចផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជន និងវិនិយោគិន និងដកស្រង់បទពិសោធន៍ផ្ទាល់។ 
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ឯកឧត្តមប្រធានគណៈប្រតិភូ ចំពោះការអញ្ជើញទស្សនកិច្ចដ៏មានសារៈសំខាន់ និងជាការបើកទំព័រសហប្រតិបត្តិការដ៏ល្អជាមួយគ្នា និងការចែករំលែកបទពិសោធន៍ល្អៗ នាពេលនេះ។
ឆ្លៀតក្នុងឱកាសជំនួបប្រកបដោយលទ្ធផលល្អនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើប្រធានគណៈប្រតិភូ ជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជាដែលកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព និងការរីកចម្រើនគ្រប់វិស័យ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែប។ 
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើប្រធានគណៈប្រតិភូ ពិនិត្យលើលទ្ធភាព បង្កើតការហោះហើត្រង់មកកាន់រាជធានីភ្នំពេញ ឬ តំបន់ទេសចរណ៍ដូចជាខេត្តសៀមរាប ការរៀបចំវេទិកាធុរកិច្ចទេសចរណ៍ និងដំណើរសិក្សាស្វែងយល់អំពីសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា។
ភាគីទាំងពីរ ក៏បានឯកភាពគ្នាពិនិត្យលទ្ធភាពរៀបចំ និងចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយគ្រោងចុះក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ទៅតំបន់ភូមិភាគស្វយ័ត Xizang នាដើមឆ្នាំ២០២៦ ខាងមុខនេះ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)