TNAOT News
· 12-02
សហរដ្ឋអាមេរិកប្រកាសពីកិច្ចព្រមព្រៀងឱសថគ្មានពន្ធជាមួយចក្រភពអង់គ្លេស
#NEW NEWS# #ចក្រភពអង់គ្លេស# #ព័ត៌មាន# #ពន្ធគយថ្មី# #កិច្ចព្រមព្រៀង# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
2117
នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៥ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឱសថថ្មីមួយ ដែលសហរដ្ឋអាមេរិកនឹងលុបចោលពន្ធលើថ្នាំពេទ្យ និងបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់អង់គ្លេសយ៉ាងហោចណាស់០៣ឆ្នាំ។ ជាមួយគ្នានោះ ចក្រភពអង់គ្លេសបានយល់ព្រមបង្កើនតម្លៃដែលខ្លួនចំណាយសម្រាប់ថ្នាំពេទ្យថ្មីចំនួន ២៥%និងប្តេជ្ញាចំណាយបន្ថែមលើថ្នាំពេទ្យតាមរយៈសេវាសុខភាពជាតិ (NHS) របស់ខ្លួន។ កិច្ចព្រមព្រៀងនេះមានបំណងជួយក្រុមហ៊ុនឱសថវិនិយោគកាន់តែច្រើន និងច្នៃប្រឌិតនៅក្នុងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះធ្វើឲ្យការនាំចេញឱសថរបស់អង់គ្លេសទៅកាន់សហរដ្ឋអាមេរិកនឹងមិនប្រឈមមុខនឹងពន្ធដែលត្រូវបានអនុវត្តចាប់ពីខែតុលា ឆ្នាំ ២០២៥ នោះទេ ហើយចក្រភពអង់គ្លេសក៏នឹងកែសម្រួលរបៀបដែលខ្លួនវាយតម្លៃថ្នាំពេទ្យថ្មី ដើម្បីអនុញ្ញាតឱ្យតម្លៃខ្ពស់សម្រាប់ថ្នាំពេទ្យប្រកបដោយភាពច្នៃប្រឌិត។ មន្ត្រីសហរដ្ឋអាមេរិកចាត់ទុកកិច្ចព្រមព្រៀងនេះជាជ័យជម្នះសម្រាប់ការច្នៃប្រឌិត និងការងាររបស់អាម៉េរិក ខណៈពេលដែលធានាបាននូវការចូលប្រើប្រាស់ថ្នាំពេទ្យកាន់តែប្រសើរ។


កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះក៏ឆ្លើយតបទៅនឹងការព្រួយបារម្ភដែលលើកឡើងដោយក្រុមហ៊ុនឱសថអំពីបរិយាកាសអាជីវកម្មដ៏លំបាកនៅក្នុងចក្រភពអង់គ្លេស និងស្របទៅនឹងការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឱ្យអឺរ៉ុបបង់ថ្លៃខ្ពស់សម្រាប់ថ្នាំពេទ្យអាម៉េរិកផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)