TNAOT News
· 12-02
យោធាភូមាដំឡើងកម្ដៅ មួយយោធាថៃ ដោយធ្វើការបាញ់ស្រោចគ្រាប់ផ្លោងហួសព្រំដែនចូលទៅក្នុងទឹកដីប្រទេសសៀម ផ្ទះ៦ខ្នងរងការបំផ្លាញ ប្រជាជន៤នាក់រងរបួសធ្ងន់ និងស្រាល
#អគ្គិភ័យ# #ប្រទេសថៃ# #ព័ត៌មាន# #ភូមា# #ព័ត៍មានអន្តរជាតិ#
1933

យោងតាមប្រភពព័ត៌មាន Khaosod បានឱ្យដឹងថាការប្រយុទ្ធគ្នាកាន់តែឡើងកម្តៅខ្លាំងឡើង កាលពីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងទីប្រជុំជន Myawaddy របស់កងកម្លាំងរដ្ឋាភិបាលភូមា និង ក្រុមឧទ្ទាមភូមាបណ្តាលឱ្យមាន គ្រាប់កាំភ្លើងត្បាល់ចំនួន 5គ្រាប់ បាញ់ផ្លោងចូលដី ថៃ បំផ្លាញផ្ទះរបស់អ្នកភូមិថៃ ចំនួន 6ខ្នង ដោយអណ្តាតភ្លើងសន្ធោសន្ធៅ នៅក្រុង Mae Sot ជាប់នឹងព្រំដែន ភូមា ។
យ៉ាងណាមិញ ទ័ពពិសេស ថៃ Naresuan ក៏បានបាញ់កាំភ្លើងត្បាល់ទំហំ 120 មីលីម៉ែត្រ ពីភូមិ Mae Kon Ken ដើម្បីជាសញ្ញាព្រមានទៅកាន់កងកម្លាំងភូមាផងដែរថា គ្រាប់កាំភ្លើងធុនធ្ងន់របស់ភូមា បានបាញ់ឆ្លងចូលដីថៃហើយ ៕

ប្រភព៖ Khaosod
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)