TNAOT News
· 12-02
កម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យចំនួន ១៩នាក់
#NEW NEWS# #ជនជាតិបង់ក្លាដេស# #សង្គម# #ព័ត៌មានសង្គម# #ឆបោកអនឡាញ#
1906
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ នៅចំណុចផ្ទះវីឡាជួល ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
ក្រុមនេះទើបតែមកស្នាក់នៅក្នុងខេត្តសៀមរាបបានរយ:ពេលប្រហែល០២សប្តាហ៍ ត្រៀមធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពទំនាក់ទំនងអតិថិជនវិនិយោគទិញភាគហ៊ុន ដោយមានគោលដៅទៅប្រទេសផ្សេងៗ។
ក្នុងចំណោមជនសង្ស័យទាំង១៩នាក់ មានជនជាតិបង់ក្លាដែស ចំនួន១៦នាក់ និងនេប៉ាល់ចំនួន០៣នាក់ ។ ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានរឹបអូសសម្ភារៈជាវត្ថុតាងរួមមាន កុំព្យូរចំនួន៨គ្រឿង (កុំព្យូទ័រលើតុ៧គ្រឿង-កុំព្យូទ័រយួរដៃ១គ្រឿង) និងទូរសព្ទដៃ ចំនួន៣៥គ្រឿង។
ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ក្នុងការបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្នផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កងទ័ពថៃបញ្ជាឲ្យបិទច្រកឈូងសមុទ្រដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនប្រេងនិងអាវុធចូលកម្ពុជា
Lancang-Mekong Voices Youth Symphony Erhu performance: Horse Racing
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
ក្រសួងសាធារណការ ត្រៀមជាស្រេចដើម្បីស្តារស្ពានមេទឹកឡើងវិញ ក្រោយយោធាឈ្លានពានថៃ ប្រើយន្តហោះ F-16 បាញ់ផ្តាច់
យោបល់ទាំងអស់ (0)