TNAOT News

· 12-02

អ្នកផលិតមាតិកា Rick Kh ស្នើឱ្យយុវជន កុំភ្លើតភ្លើនតាមសង្គមនាំគ្នាចូលក្លឹបសប្បាយ មិនបានគិតពីផលប៉ះពាល់ទៅថ្ងៃអនាគត

#Social Life# #ចូលក្លឹប# #កម្សាន្ត# #តារាខ្មែរ# #Rick Kh#

2238

អ្នកផលិតមាតិកា លោក Rick Kh បានបង្ហោះវីដេអូក្រើនរំលឹក និងដាស់តឿនទៅកាន់យុវជនជំនាន់ក្រោយដែលជាទំពាងស្នងឬស្សីរបស់សង្គមជាតិ ពិសេសគឺសិស្សដែលរស់នៅក្នុងសហគមន៍របស់ខ្លួន ចាប់ពីពេលនេះតទៅឲ្យតែឃើញយប់ឡើងចូលក្លឹបដាច់យប់តែ២,៣ដង លោកចាប់បានគឺដេញចោលដោយគ្មានស្រណោះ ដោយលោកបានបង្ហើបថាគួរតែភ្ញាក់រំលឹកគិតពីក្រុមគ្រួសារ និងជីវភាព ដើរលេងឲ្យមានកម្រិតមិនមែនចូលក្លឹបរាល់ថ្ងៃបែបនេះនោះទេ ខណៈលោកមើលឃើញថានាពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គម កំពុងតែបំពុលសង្គមខ្លាំងទៅលើសកម្មភាពយុវជនចូលក្លឹបរាំលេងយ៉ាងច្រើនកុះករ។

ក្នុងនោះលោកក៏បានរៀបរាប់ថា ប្អូនៗគួរតែភ្ញាក់ខ្លួនឡើងទាន់ខ្លួននៅក្មេង ដើម្បីអនាគតល្អ មិនគួរបំផ្លាញពេលវេលាខ្ជះខ្ជាយយកលុយឪពុកម្ដាយយកទៅផឹកស៊ីចូលក្លឹបជារៀងរាល់ថ្ងៃនោះទេ ដើរលេងឲ្យមានពេលមានវេលា ពោល គឺយើងអាចជុំគ្នាសប្បាយរីករាយនៅពេលមានពិធីបុណ្យទាន ឬថ្ងៃឈប់សម្រាកពិសេស បន្ថែមពីនេះលោកក៏បន្តដាស់តឿនឲ្យយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រ យប់ឡើងយកពេលសម្រាកឲ្យបានគ្រប់គ្រាន់ ខំធ្វើការសន្សំលុយ ដើម្បីមានជីវភាពប្រសើរ ក៏ដូចអនាគតល្អសម្រាប់សង្គមជាតិ។ក្រោយពីបានឃើញវីដេអូនៃការចែករំលែកនេះហើយ មហាជនជនអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅស៊ែរចែករំលែកបន្តជាហូរហែរ គាំទ្រនៅការលើកឡើងរបស់ អ្នកផលិតមាតិកា លោក Rick Kh ដោយវីដេអូប្រមាណជាជាង ៣នាទីនេះ ទទួលបានអ្នកចុចចូលទស្សនាខ្ទង់លានផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)