TNAOT News

· 12-03

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ២នាក់ ធ្វេីសកម្មភាពជិះម៉ូតូកាន់ដាវពេលយប់

#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#

2407

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ចេញល្បាតតាមភូមិសាស្រ្ត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពាំងល្វា នៅវេលាម៉ោង ២៣និង៣០នាទី បានជួបក្រុមក្មេងទំនេីង០១ក្រុម មានគ្នា០២នាក់ជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយដាវ​ ០១ដើម នៅចំណុចផ្លូវលំស្ថិតនៅភូមិឆ្វេក ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ បានឃាត់ខ្លួនមនុស្សចំនួន០២នាក់:

១.ឈ្មោះ បូ ប៊ុនថាញ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (កាន់ដាវ)​ ជាមុខសញ្ញាទេីបចេញពី​ ពន្ធនាគារ​ ពាក់ព័ន្ធករណី​ ចោរកម្ម​(លួចម៉ូតូ)

២:ឈ្មោះ បឿន ម៉េងហុង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ អាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ (មុខសញ្ញាប្រេីប្រាស់គ្រឿងញៀនសកម្ម)

​ វត្ថុតាងដកហូតមាន : ម៉ូតូចំនួន០១គ្រឿង ដាវ០១ដើម និង ទូរស័ព្ទចំនួន០២គ្រឿង។

បច្ចុប្បន្នក្រុមក្មេងទំនើងខាងលេី ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីចាត់ការតាមនីតិវិធី៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)