Cambo-China
· 2025-12-29
រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ២លាន៨សែនដុល្លារ
#រដ្ឋាភិបាលចិន# #ជំនួយមនុស្សធម៌# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1478
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បានឲ្យដឹងថា ដើម្បីជួយជនភៀសសឹកដែលត្រូវបានបន្លាស់ទីដោយសារជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់ចំនួន២០លានយ័នចិន (ប្រមាណ២លាន៨សែនដុល្លារ)។
លោក វ៉ាង វិនពីនបានឲ្យដឹងថា សម្ភារៈជំនួយដំបូងត្រូវបានដឹកមកដល់កម្ពុជា រួមមានតង់ ភួយ និង អាហារ ដោយលោកជឿជាក់ថា សម្ភារៈទាំងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយជម្លោះ លើកកំពស់ជីវភាពរស់នៅនិងដើរចេញពីការលំបាកនាពេលបច្ចុប្បន្ន។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងដែលថា ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃមក ប្រទេសចិនគឺជាប្រទេសដំបូងគេដែលផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា ហើយក៏ជា ប្រទេសដែលផ្តល់ជំនួយច្រើនជាងគេ ដែលបានបង្ហាញយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិននិងកម្ពុជា។
លោក វ៉ាង វិនពីន គូសបញ្ជាក់ថា សន្តិភាពគឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជា និងថៃ ហើយក៏ជាការស្វែងរកឥតឈប់ឈររបស់ប្រទេសចិនដែរ។ ហើយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នៅខេត្តយូណានប្រទេសចិន ព្រមទាំងមានតំណាងយោធានៃប្រទេសទាំងបី ចូលរួមផងដែរ។
លោក វ៉ាង វិនពីន លើកឡើងថា៖«យើងស្វាគមន៍បទឈប់បាញ់ដែលប្រកាសដោយកម្ពុជានិងថៃ ហើយនឹងបន្តដើរតួនាទីយ៉ាងសកម្មនិងប្រកបដោយស្ថាបនាក្នុងការពង្រឹងបទឈប់បាញ់ ការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ និងបង្កើត សន្តិភាពយូរអង្វែងរវាងភាគីទាំងពីរ»៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
យោបល់ទាំងអស់ (0)