TNAOT News

· 01-09

សហរដ្ឋអាមេរិកប្រកាសផ្ដល់ជំនួយសរុប ៤៥លានដុល្លារអាម៉េរិក ដល់ប្រទេសថៃនិងកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែន

#ប្រទេសកម្ពុជា# #បញ្ហាព្រំដែន# #ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#

2433

សហរដ្ឋអាមេរិកនៅថ្ងៃសុក្រ (ថ្ងៃទី ០៩ ខែមករា) បានប្រកាសផ្តល់ជំនួយប្រមាណ ៤៥ លានដុល្លារអាម៉េរិកដល់ប្រទេសថៃនិងកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែន ខណៈដែលខ្លួនកំពុងព្យាយាមជំរុញបទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសថៃ និងកម្ពុជា។

លោក Michael DeSombre មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសទទួលបន្ទុកអាស៊ីបូព៌ា បានមកបំពេញទស្សនកិច្ចនៅប្រទេសថៃ និងកម្ពុជា ដើម្បីពិភាក្សាអំពីវិធីពង្រឹងបទឈប់បាញ់ ដែលប្រធានាធិបតី Donald Trump បានព្យាយាមបញ្ជាក់ថាជាសមិទ្ធផលមួយ។ លោក DeSombre បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ២០ លានដុល្លារអាម៉េរិក ដើម្បីជួយប្រទេសទាំងពីរប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងការឆបោកតាមអ៊ីនធឺណែត។លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១៥ លានដុល្លារអាម៉េរិក ដើម្បីជួយគាំទ្រដល់ជនភៀសសឹកដោយសារការប្រយុទ្ធគ្នាថ្មីៗនេះ ក៏ដូចជាជំនួយចំនួន ១០ លានដុល្លារអាម៉េរិក សម្រាប់ការដោះមីន។ លោក DeSombre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងថៃ ខណៈពេលដែលប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពសម្រាប់ប្រជាជនរបស់ប្រទេសទាំងពីរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)