TNAOT News
· 01-10
អភិបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលជូនក្រសួងការពារជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលបង្កដោយយោធាថៃ
#អភិបាលខេត្តបន្ទាយមានជ័យ# #ក្រសួងការពារជាតិ# #យោធាថៃ# #សង្គម# #ក្រុមអ្នកសង្កេតការណ៍# #ព័ត៌មានសង្គម#
2014
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលជូនក្រសួងការពារជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ជាលេីកទី២ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួនកាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័ បន្លាលួស។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លាញ៕























សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
Lancang-Mekong Voices Youth Symphony Laotian Lusheng performance: Lusheng Dance
តើអ្នកប្រឈមនឹងជំងឺភ័យស្លន់ស្លោមែនទេ?
កម្ពុជា-ឥណ្ឌូនេស៊ី បន្តពង្រឹងលើកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
យោបល់ទាំងអស់ (0)