TNAOT News
· 01-11
មហាព្រឹត្តិការណ៍«ខ្លឹមនៃព្រះនគរ» របស់ អ្នកនាង ទេព បូព្រឹក្ស រៀបចំធ្វើឡើងយ៉ាងអស្ចារ្យមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ
#Social Life# #ទេព បូព្រឹក្ស# #ការប្រគុំតន្ត្រី# #កម្សាន្ត# #តារាខ្មែរ#
2712
មហាព្រឹត្តិការណ៍ផ្ទាំងទស្សនីយភាពវប្បធម៌ខ្មែរ«ខ្លឹមនៃព្រះនគរ»របស់អ្នកនាង ទេព បូព្រឹក្ស និង លោក G Devith នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងមានអ្នកចូលរួមយ៉ាងច្រើនកុះករ ជាពិសេសក៏មានវត្តមានបណ្ដាអ្នកសិល្បៈ ក៏ដូចជាអ្នកជំនួញអនឡាញល្បីៗជាច្រើនអញ្ជើញចូលរួម មិនតែប៉ុណ្ណោះថែមទាំងមាននាំមកនៅឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាតបែបសហសម័យក្នុងអត្ថន័យជួយផ្សព្វផ្សាយពីឈុតសំលៀកបំពាក់ខ្មែរថែមទៀតផង។

ដោយព្រឹត្តិការណ៍នេះ អ្នកនាង ទេព បូព្រឹក្ស និង លោក G Devith រៀបចំធ្វើឡើងក្នុងគោលបំណងដើម្បីរំលឹក និងលើកតម្កើងសម្បត្តិវប្បធម៌ជាតិ ដែលជាសញ្ញាមួយនៃការកសាងអត្តសញ្ញាណជាតិអោយកាន់តែរឹងមាំថែមមួយកំរឹតទៀត សម្បត្តិវប្បធម៌ដែលជាដួងព្រលឹងជាតិគឺត្រូវបានយកចិត្តទុកដាក់ថែរក្សាជាមួយនឹងសកម្មភាពយ៉ាងសកម្មអំពីពួកយើងដែលជាកូនចៅនៃព្រះចៅក្រុងកម្ពុជា ហេតុដូច្នេះហើយទើបតារាចម្រៀផងគូនេះព្យាយាមនាំយកនៅផ្ទាំងទស្សនីយវប្បធម៌ខ្មែរដ៏អស្ចារ្យដើម្បីបង្ហាញក្នុងកម្មវិធី។

សូមបញ្ជាក់ផងដែរចំពោះថវិកាដែលបានពីការលក់សំបុត្រទាំងអស់ អ្នកនាង ទេព បូព្រឹក្ស និង លោក G Devith នឹងប្រគល់ជូនទៅកាន់មូលនិធិ Brand Miss ដើម្បីជួយដល់វីរកងទ័ពដ៏អង់អាចរបស់យើងផងដែរ៕ អត្ថបទដោយ៖ Sun Darasy




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការស្វែងយល់ពីប្រទេសចិន - កម្មវិធីការប្រគំតន្ត្រីស៊ីមហ្វូនីនិងរឿងនិទានមិត្តភាពរវាងប្រជាជននិងប្រជាជនចិន-អាមេរិកបានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉ក
ឥណ្ឌូណេស៊ីសម្រេចដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុនចំនួន ២៨ បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីកាន់តែធ្ងន់ធ្ងរឡើង
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ ដកដង្ហើមតាមរយៈក្រដាស
ជាង១០ឆ្នាំទើបដឹង! អាហារបំប៉នក្លែងក្លាយរាប់រយតោនត្រូវបានផលិតនៅទីក្រុងហាណូយចែកចាយពាសពេញទីផ្សារវៀតណាម
យោបល់ទាំងអស់ (0)