TNAOT News
· 01-15
ប្រើរយៈពេល ៣ថ្ងៃ! ទីបំផុតសមត្ថកិច្ច បំបែកសំណុំរឿងករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ ឃាត់ខ្លួនបុរសជាប្ដីបានហើយ
#ករណីឃាតកម្ម# #ខេត្តកំពង់ធំ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2224
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវ ដោយឃាត់ខ្លួនបុរសប្តីចុង ករណីសម្លាប់ប្រពន្ធ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០០និង៣៥នាទី នៅចំណុចភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បង្កដោយជនសង្ស័យឈ្មោះ ពៅ ពិទូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តីចុង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ យ៉េង ឡៃហួយ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រង់ចំណុចភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)