TNAOT News
· 01-16
ជម្លោះផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ទារសំណង ៦មុឺន ឈានដល់ករណីហិង្សាជ្រុលដៃរហូតជនរងគ្រោះស្លាប់ នៅចំណុចដីឡូត៍មួយកន្លែង
#NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ខណ្ឌពោធិ៍សែនជ័យ# #ព័ត៌មានសង្គម#
2047
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១៥:៤០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តល្មើសនៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាត់ដេរ នៅចំណុចមុខរោងចក្រស៊ីនកៃលី ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជ័យ ពន្លឺ បានសារភាពថា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២២:៣០នាទី ខ្លួនបានផឹកស្រវឹងជោគជាំជាមួយមិត្តភ័ក្រ នៅម្តុំស្ទឹងមានជ័យ ហើយក៏បានជិះម៉ូតូរបស់ខ្លួន ម៉ាក c125 មិនចាំស្លាកលេខ ត្រឡប់មកបន្ទប់ជួលរបស់ខ្លួន នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់ចំណុចម្ដុំអគ្គិសនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏ត្រូវម៉ូតូរបស់ជនរងគ្រោះ ម៉ាក c125 មិនចាំស្លាកលេខ មកបុកម៉ូតូរបស់ខ្លួនបណ្តាលឲ្យបែកកាបាំងខាងឆ្វេង ខ្លួនក៏បានទារសំណងជនរងគ្រោះចំនួន៦ម៉ឺនរៀល ជនរងគ្រោះបានឆ្លើយថាព្រមសង តែមិនទាន់មានប្រាក់ចាំទៅយកពីប្រពន្ធនៅផ្ទះ ខ្លួនក៏បានជិះម៉ូតូតាមជនរងគ្រោះពីក្រោយទៅផ្ទះជនរងគ្រោះដើម្បីយកប្រាក់ តែជនរងគ្រោះស្រវឹងខ្លាំងជិះរកផ្ទះមិនឃើញ ក៏ចូលទៅផឹកទឹកត្នោតជូរនៅក្បែរកន្លែងកើតហេតុ ខ្លួនក៏បានយកម៉ូតូរបស់ខ្លួនទៅផ្ញើរ ហើយខ្លួនក៏បានអង្គុយចាំជនរងគ្រោះនៅខាងមុខហាង។
ពេលជនរងគ្រោះចេញពីផឹកវិញមិនមានប្រាក់ឲ្យម្ចាស់ហាងគេក៏ឃាត់ម៉ូតូជនរងគ្រោះទុកនៅហាង ហើយជនរងគ្រោះក៏ដើរចេញមក ខ្លួនក៏ដើរតាមជនរងគ្រោះ ដោយស្រវឹងពេកខ្លួននិងជនរងគ្រោះ បានទៅដេកនៅលើស្មៅ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លុះដល់វេលាម៉ោងប្រហែល ០០:៣០នាទី ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះ បានភ្ញាក់ឡើងនោម ខ្លួនក៏ភ្ញាក់ឡើងដែរ ពេលនោះជនរងគ្រោះបានវាយមកខ្លួន ០១ ដៃចំទ្រូង ធ្វើឲ្យខ្លួនខឹងជាខ្លាំងក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ខ្លួនក៏ស្រវ៉ាបានដុំថ្ម០១ដុំ នៅក្បែរនោះវា ..;យទៅលើជនរងគ្រោះចំក្បាលខាងក្រោយ បណ្តាលឲ្យជនរងគ្រោះដួល ហើយខ្លួនក៏បានយកដុំថ្ម០១ដុំ ធំ ផ្សេងទៀតដែលនៅក្បែរនោះ វាយម្តងទៀតចំក្បាលខាងក្រោយជនរងគ្រោះ បាត់មាត់ស្ងាត់ឈឹង ពេលនោះខ្លួនគិតថាជនរងគ្រោះស្លាប់ ខ្លួនក៏អូសជនរងគ្រោះមកដាក់កៀនរបងដីឡូត៍កន្លែងកើតហេតុ ហើយក៏បានដើរមកដេកនៅបន្ទប់ជួលរបស់ខ្លួនវិញដែលមានចំងាយប្រហែល៣គីឡូម៉ែត្រពីកន្លែងកើតហេតុ។ 
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)