TNAOT News

· 02-04

លោក ទេព ប៉ុន ចេញមុខបកស្រាយ និងសុំទោសជាសាធារណៈ ក្រោយរងនូវមតិវាយប្រហារលើវីដេអូប្រលែងលេងជាមួយក្មួយ

#Social Life# #អ្នកសារព័ត៌មាន# #កម្សាន្ត# #ទេព ប៉ុន# #តារាខ្មែរ#

2536

ក្រោយផ្ទុះការប្រតិកម្មខ្លាំងពេញបណ្ដាញសង្គមនៅវីដេអូឃ្លីប អ្នកសារព័ត៌មានដ៏ល្បី លោក ទេព ប៉ុន ប្រលែងលេងជាមួយក្មួយក្នុងន័យលេងសើច តែក៏ត្រូវបានបណ្ដាអ្នកលេងបណ្ដាញផ្ទុះការចែករំលែករិះគន់វាយប្រហារដូចទឹកបាក់ទំនប់ដោយសារតែគ្រប់គ្នាគិតថាកុមារក្នុងវីដេអូនោះជាក្មេងស្រី។

តែយ៉ាងណាមិញក្រោយឃើញនូវមតិវែកញែករិះគន់ច្រើន លោក ទេព ប៉ុន ក៏បានចេញវីដេអូបកស្រាយ និងសុំទោសជាសាធារណៈ ដោយក្នុងនោះលោកបានបញ្ជាក់ថាលោកជាមនុស្សស្រលាញ់ក្មេង ចំពោះកុមារដែលលោកប្រលែងលេងក្នុងវីដេអូនោះជាក្មេងប្រុសទេសូមបងប្អូនកុំយល់ច្រឡំ ហើយលោកក៏មិននឹកស្មានថាវីដេអូដែលបានលេងសើចនេះត្រូវបានចែកចាយក្នុងបណ្ដាញសង្គមនោះដែរ តែទោះជាយ៉ាងណាលោកក៏ទទួលស្គាល់នូវកំហុសថាលេងបែបនេះអាចមានចំំណុចខុសឆ្គង និងលើសលួស បេីកំហុសឆ្គងត្រង់ណាសុំខន្តីអភ័យទោស។

ក្រោយពីបានឃើញការបកស្រាយបែបនេះហើយ បណ្ដាអ្នកគាំទ្របើកចិត្តទទួលយកនៅការបកស្រាយ តែទោះជាយ៉ាងណាក្នុងនោះក៏តែមានមតិមហាជនមួយចំនួននៅតែចូលខមិនវាយប្រហារផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)