TNAOT News

· 02-05

ដំណឹងដ៏សោកសៅ! តារាចម្រៀងរ៉េបជើងចាស់ Lisha បានទទួលមរណភាព ដោយសារតែជម្ងឺកាន់តែវិវត្តធ្ងន់ធ្ងរមិនអាចព្យាបាលបាន

#Social Life# #មរណភាព# #កម្សាន្ត# #តារាខ្មែរ# #តារាចម្រៀងរ៉េប# #Lisha#

2463

បណ្ដាអ្នកគាំទ្រ ពិសេសមិត្តរួមអាជីពសិល្បៈជាច្រើនបានបង្ហាញអារម្មណ៍ក្តុកក្ដួលរន្ធត់ចិត្ត និងចូលរួមរំលែកទុក្ខ ខណៈទទួលបានដំណឹងដ៏សោកសៅ តារាចម្រៀងរ៉េបជើងចាស់ Lisha បានទទួលមរណភាព នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយសារជម្ងឺកាន់តែវិវត្តធ្ងន់ធ្ងរមិនអាចព្យាបាលបាន។

ដោយដំណឹងដ៏រន្ធត់នេះត្រូវបានចែកចាយផ្ទាល់ក្នុងគណនីរបស់ តារាចម្រៀងរ៉េប Lisha មានខ្លឹមសារបែបនេះថា៖ «MC Lisha គាត់បានទទួលមរណភាពហើយ ម៉ោង 6:50 នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី 5 ខែកុម្ភះ សូមអោយគាត់ទៅកាន់សុគតិភព។

សូមបញ្ជាក់ផងដែរថា តារាចម្រៀងរ៉េបជើងចាស់ Lisha គាត់គឺជាអ្នករ៉េបស្រ្តីដំបូងបង្អស់នៅកម្ពុជា ដែលមានស្នាដៃជាច្រើនដូចជាបទចម្រៀង រួមទាំងមានសមត្ថភាពក្នុងការសម្តែង ដំណឹងនៃមរណភាពរបស់ តារាចម្រៀងរ៉េបជើងចាស់រូបនេះ គឺជាការបាត់បង់នៅបុគ្គលមួយរូបដ៏មានសមត្ថភាពក្នុងវិស័យសិល្បៈផ្នែកចម្រៀងរ៉េបផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)