TNAOT News

· 02-05

ស្ត្រីម្នាក់បង្ហោះសំណេរដាស់តឿនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈកូនស្រីតូចត្រូវមិត្តរួមថ្នាក់យកខ្មៅដៃចាក់ត្រូវភ្នែក

#Social Life# #របួសភ្នែក# #កុមារី# #សង្គម# #ព័ត៌មានសង្គម#

2438

នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ភ្ញាក់ផ្អើល ព្រមទាំងបង្ហាញការព្រួយបារម្ភព្រោងព្រាត ខណៈបានឃើញបង្ហោះរបស់អាណាព្យាបាលកុមារីតូចម្នាក់ ត្រូវបានមិត្តរួមថ្នាក់យកខ្មៅដៃចាក់ត្រូវភ្នែកបណ្ដាលឲ្យរងរបួស ដែលនេះចាត់ទុកជាសារដាស់តឿនពញាក់ស្មារតីដល់អាណាព្យាបាលគ្រប់រូប រួមទាំងបណ្ដាសាលារៀនរដ្ឋ និងឯកជន ក៏ដូចជាអ្នកគ្រូលោកគ្រូបន្ទុកថ្នាក់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់។

នេះបើយោងតាមការបង្ហោះរបស់ម្ដាយកុមារីរងគ្រោះមានគណនីឈ្មោះ Pra Sna បានរៀបរាប់បែបនេះថា៖ «គេថា..ម្តាយស្រលាញ់កូនស្មើរនឹងកែវភ្នែកសារដាស់តឿន ដល់ម៉ាក់ៗដែរមាន កូនតូចៗ គួរប្រុងប្រយ័ត្នឲ្យខ្លាំងផ្តាំផ្ញើរ ដល់អ្នកគ្រូលោកគ្រូដើម្បីបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ នៅសាលារៀន។ «គ្រោះថ្នាក់នេះគឺមិត្តរួមថ្នាក់ គាត់យកខ្មៅដៃមកចាក់ភ្នែក ដាច់រហែកកញ្ចក់ភ្នែក»ឥឡូវនេះអូនបានទៅពេទ្យទទួលការព្យាបាល ១សបា្តហ៍ ទៅ ១០ថ្ងៃ សិន»។

ក្រោយពីបានឃើញបែបនេះហើយមហាជនបានចូលទៅស៊ែរចែករំលែកបន្តជាហូរហែរ ព្រមទាំងបង្ហាញការព្រួយបារម្ភ និងជូនពរឲ្យកុមារីតូចរូបនេះឆាប់ជាផងដែរ៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស