TNAOT News

· 02-05

រន្ធត់ណាស់! រថយន្តបើរេចង្កូត បុកចូលតូបពលរដ្ឋលក់ដូរបណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសក្មេងប្រុសម្នាក់

#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម#

2235

នាថ្ងៃទី០៥ ​ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ដបានបុកចូលតូបពលរដ្ឋលក់ដូរមួយកន្លែងបណ្ដាលឲ្យមានមនុស្សស្លាប់ ១នាក់ និងរងរបួសក្មេងអាយុ ៣ឆ្នាំម្នាក់ ហេតុការណ៍នេះកើតគើងនៅលើផ្លូវជា​តិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៨០-​៨១ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអម​លាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ 

ក្នុងហេតុការណ៍គ្រោះថ្នាក់​ខាងលេី​មានរថយន្ត១គ្រឿងម៉ាកHINO ពណ៌ខៀវ ពាក់ផ្លាកលេ​ខចង្កូតស្តាំ​PP-0995 (ដឹកថ្ម) អ្នកបើកបរឈ្មោះ មិត្ត ភារុំ  ភេទប្រុស អាយុ ២៣ឆ្នាំ (របួសស្រាល) រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ តាមហេតុការណ៍ពីសាក្សី​ រថយន្ដ​បើកបរពីទិសខាងកើតទៅទិសខា​ងលិច ពេលមកដល់ចំណុចខាងលើ បានគេចរថយន្ត១គ្រឿង មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើ​កបរចេញពីផ្លូវលំ ពីទិសខាង​ត្បូងទៅទិសខាងជើង រួចឡើងផ្លូវជាតិ​លេខ៤៤ បានជ្រុលចង្កូតទៅបុកមនុស្ស ២នាក់នៅក្នុងតូបលក់ដូរ ៖

១-ឈ្មោះ សឿន ឧស្សា ភេទ​ស្រី អាយុ ១២ឆ្នាំ (ស្លាប់ ) ២-ឈ្មោះ សឿន អូនហ្វុង ភេទស្រី អាយុ ៣ឆ្នាំ (រងរបួស្រាល ) 

ដោយបានការបញ្ជាដឹកនាំផ្ទាល់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងមានការសម្របសម្រួលនីតិវិធី​ពី​ ឯកឧត្ដម​ សុិន​ វិរៈ​ ព្រះរាជអាជ្ញា​ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ​ បញ្ជាផ្ទាល់អោយសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនអ្នកបេីករថយន្ដ​ (មិត្ត ភារុំ)​ យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង​ ដេីម្បីបន្ដនីតិវិធី​ រីឯមធ្យោបាយរថយន្ត បញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន​ នៅ​ប៉ុស្តិ៍​នគររដ្ឋបាល​អមលាំង​ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស