TNAOT News

· 02-05

ក្មេងទំនើងចំនួន ៥នាក់ ជើងខ្លាំងខាងបង្ហោះម៉ូតូផុសបង្អួតតាមបណ្ដាញសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង# #បង្ហោះម៉ូតូ#

2260

ក្រោយបែកធ្លាយវីដេអូតាមប​ណ្ដាញសង្គមហ្វេសប៊ុក​ ការប​ង្អួតអំ​ពីស​កម្មភាពក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូតាមផ្លូវជាតិលេ​ខ៤​១​ ក្នុងទឹកដីស្រុកគងពិសី​ កំលាំងអធិការ​ដ្ឋាននគរបាលស្រុកគងពិសីសហការជាមួយអធិការ​ដ្ឋាននគរបាលស្រុកបសេដ្ឋ​ ធ្វេីការស្រាវជ្រាវឈានទៅឃាត់ខ្លួនមនុស្សចំនួន​ ៥នាក់​ ចំណោមបក្ខពួក​ ១០​នាក់​ (៥នាក់គេចខ្លួន​ និងម្នាក់ព្យួរសេរ៉ូម)​ ៖

(១)-ឈ្មោះ ហូ ម៉េងហុង ភេទប្រុ​ស អាយុ១៧ឆ្នាំ នៅភូមិបឹងស្តុក ស្រុកបសេដ្ឋ (អ្នកថតរូប) ឃាត់ខ្លួន

(២)-ឈ្មោះ ស៊ីម វេហា ភេទប្រុ​ស អាយុ១៦ឆ្នាំ នៅភូមិចាស់ ឃុំប​សេដ្ឋ ស្រុកបរសេដ្ឋ ឃាត់ខ្លួន

(៣)-ឈ្មោះ ហ៊ន សុខហាត ភេ​ទ អាយុ១៨ឆ្នាំ នៅភូមិព្រៃគោកត្រប់ ឃុំបរសេដ្ឋ ឃាត់ខ្លួន

 (៤)-ឈ្មោះ លីម ស័ក្ករាជ្យ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ឃាត់ខ្លួន

(៥)-ឈ្មោះ អ៊ុល ដារ៉ាប់ ភេទប្រុ​ស អាយុ១៧ឆ្នាំ នៅភូមិគូកត្រប់ ស្រុ​កបរសេដ្ឋ (កំពុងព្យាបាលជម្ងឺ គ្រុនឈាម)​

​បក្ខពួកផ្សេងទៀតសមត្ថកិច្ចកំណត់មុខស​ញ្ញា​បានអស់ហេី​យ​ ក្នុងមុខសញ្ញាទាំង៥នាក់មានម្នាក់​ជាក្រុ​មក្មេងទំនេីងដែលធ្លាប់បានសមត្ថកិច្ចនគរបាលស្រុកប​សេដ្ឋធ្វេីការឃាត់ខ្លួននិងកោសក់​ ដកហូតម៉ូតូ​រក្សាទុក​រយៈពេ​ល៩០ថៃ្ង​ និងហៅអាណាព្យាបាលមកធានាយ​កទៅគ្រប់គ្រងបន្ដ​ តែធាតុពិតក្រោយបានម៉ូ​តូ​យកទៅ​វិញនៅតែបន្ដធ្វេីសកម្មភាពនាំគ្នីគ្នាបក្ខពួកបង្កេីតព្រឹត្ដកា​រ​ណ៍លេីសមុន​ និងជាអ្នកបង្ហោះនិងថតរូបបង្ហោះចែក​ចាយតាម​ tik tok និងបណ្ដាញសង្គមផ្សេងទៀត​។ 

បច្ចុប្បន្នក្រុមក្មេងទំនេីង៤នាក់ចំណោមទ៥នាក់ រួមជាមធ្យោបា​យធ្វេីសកម្មភាពម៉ូតូ២គ្រឿង​ កំលាំងអធិ​កា​រ​ដ្ឋាននគរបាលស្រុកគងពិសី​ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័​យព្រហ្មទណ្ឌ​ ចាត់ការបន្ដ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស