TNAOT News

· 02-14

ករណីសិស្សវាយគ្នាដល់របួសធ្ងន់នៅក្រុងព្រះសីហនុ អនីតិជនអាយុ១៣ឆ្នាំ ត្រូវសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថដោយមានមន្ទីរសង្គមកិច្ចចូលរួម

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1864

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលព័ត៌មានថា មានករណីហិង្សាមួយ បង្កឡើងដោយសិស្សរៀនសាលាដូចគ្នា នៅសាលាអនុវិទ្យាល័យសម្ដេចឪ ក្រុងព្រះសីហនុ នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន០៣នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក អ៊ុក ចំរើន នាយរងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងសាលាអនុវិទ្យាល័យសម្ដេចឪ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងជួបសហការជាមួយលោកស្រីនាយិការង ឈ្មោះ បៀវ ប៊ុនណាត និងធ្វើការទំនាក់ទំនងជាមួយអាណាព្យាបាលជនបង្ក ឈ្មោះ ពេជ្រ ច័ន្ទមករា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រៀនថ្នាក់ទី៨ "ឃ" នៃសាលាអនុវិទ្យាល័យសម្តេចឪ មានទីលំនៅក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ អៀង ពៅ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ថ្នាក់ទី៧ "គ" នៃសាលាអនុវិទ្យាល័យសម្តេចឪ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរងរបួសប្រះលលាក្បាលខាងមុខ ហើយសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។

បច្ចុប្បន្នដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានឱ្យអនីតិជនឈ្មោះ ពេជ្រ ច័ន្ទមករា នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដើម្បីសាកសួរបន្ដនីតិវិធី ដោយមានការចូលរួមពីតំណាងមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស