TNAOT News

· 02-14

តារាចម្រៀង ប៊ុត សីហា បង្ហាញគោលជំហរដាច់ខាតមិនសុំជំនួយ តែលោកចង់បានការងារដោយប្រើរូបភាព និងសម្លេងរបស់ខ្លួន

#ប៊ុត សីហា# #Social Life# #កម្សាន្ត# #តារាខ្មែរ#

2025

តារាចម្រៀង លោក ប៊ុត សីហា ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia​ រដូវ​កា​លទី​ ១ បានបង្ហោះសំណេះមួយបង្ហាញពីគោលជំហរច្បាស់ៗថាខ្លួនដាច់ខាតមិនលើកដៃសុំជំនួយនោះឡើយ តែលោកចង់បានការងារដោយប្រើរូបភាព និងសម្លេងរបស់ខ្លូនផ្ទាល់ ខណៈទីផ្សារក្នុងវិស័យសិល្បៈរបស់លោកមួយរយៈពេលចុងក្រោយនេះមានការធ្លាក់ចុះសឹងតែបាត់មុខពីសិល្បៈតែម្ដង។

យ៉ាងណាមិញ តារាចម្រៀងប្រុសរូបនេះ បានបញ្ជាក់ពីអារម្មណ៍បែបនេះថា៖ «ដួលងើបមិនរួចទេ បើដៃខ្ញុំគ្មានអ្នកទាញឡើង

. ខ្ញុំចង់ចេញបទច្រើន តែគ្មានលុយធ្វើ

. ខ្ញុំចង់មានសម្លៀកបំពាក់ស្អាត ថត MV តើបានលុយពីណាទិញ

. ខ្ញុំចង់ថតនេះថតនោះប្រម៉ូតឲ្យគេ តើខ្ញុំបានទូរស័ព្ទមកពីណាល្អថត

. ខ្ញុំចង់ទទួលច្រៀងគ្រប់កម្មវិធី តែគេឲ្យតម្លៃខ្ញុំមិនរួចថ្លៃកង់បីជិះទៅច្រៀងផង

ខ្ញុំពិតជាចង់ តើអោយខ្ញុំផ្តើមពីចំនុចណា? បើសូម្បីបាយហូបខ្ញុំគ្មានហូបផង អ្នកថា បានតែថា ទាំងខ្លួនខ្ញុំកំពុងវង្វេងខ្លួនឯង មិនដឹងផ្តើមពីណាទៅណា តែដាច់ខាតខ្ញុំមិនលើកដៃសុំ 1$/2$ នោះទេ»។

ក្រោយពីបានឃើញបែបនេះហើយបណ្ដាអ្នកគាំទ្របានចូលទៅស៊ែរចែករំលែកបន្ត និងបញ្ចេញមតិលើកទឹកចិត្តជាហូរហែរ ដោយក្នុងនោះ ពិធីករដ៏ល្បី លោក អុឹម ជីវ៉ា បានចូលទៅបញ្ចេញមតិបែបនេះ៖ «មុននិងជោគជ័យប្អូនត្រូវចេះជួយខ្លួនឯងសិន ហើយអោយតែប្អូនចេះកែ ហើយប្រឹងប្រែងតស៊ូប្អូននិងជោគជ័យ»៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)