TNAOT News
· 03-03
ប្រធានាធិបតី Trump ព្រមានថាសង្គ្រាមអ៊ីរ៉ង់អាចអូសបន្លាយពេលយូរ ខណៈដែលជម្លោះក្នុងតំបន់កើនឡើង
#ប្រធានាធិបតី# #Donald Trump# #ព័ត៌មាន# #អ៊ីរ៉ង់# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ# #សង្គ្រាម#
2016
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានព្រមាននៅថ្ងៃច័ន្ទ ទី០២ ខែមីនាថា ការវាយប្រហាររបស់លោកទៅលើអ៊ីរ៉ង់អាចអូសបន្លាយពេលយូរជាងមួយខែ ខណៈដែលសង្គ្រាមបានរីករាលដាលពាសពេញមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថ្មីៗនេះ។

ភាពតានតឹងបានផ្ទុះឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅពេលដែលកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារគោលដៅថ្នាក់ដឹកនាំអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានសងសឹកដោយបាញ់មីស៊ីលទៅលើរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានអាម៉េរិក រួមមានកាតា គុយវ៉ែត បារ៉ែន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងអូម៉ង់។ អ៊ីរ៉ង់បានឆ្លើយតបដោយការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ប្រេង២០%នៃពិភពលោក និងសន្យាថានឹងវាយប្រហារកប៉ាល់ណាមួយដែលព្យាយាមឆ្លងកាត់។
ថ្លែងពីសេតវិមានលោក Trump បានប្រកាសថា សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់អាចមានរយៈពេលយូរ ដោយសង្កត់ធ្ងន់លើការបំផ្លាញកម្មវិធីមីស៊ីល កងទ័ពជើងទឹក និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ឈប់ការគាំទ្ររបស់ខ្លួនចំពោះក្រុមប្រដាប់អាវុធនៅទូទាំងតំបន់ ដោយមិនរាប់បញ្ចូលការផ្តួលរំលំសាធារណរដ្ឋអ៊ីស្លាមនោះទេ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងពាណិជ្ជកម្ម រកឃើញមានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២,០០០កន្លែង បិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក
ឃាត់ម្ចាស់រថយន្តទំនើប ១គ្រឿង មកអប់រំធ្វើកិច្ចសន្យា ករណីបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ នៅតំបន់បឹងកក់
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែដាក់វិធានការតាមដាន និងឆ្លើយតបបន្ថែមនៅកម្រិតមូលដ្ឋានចំពោះការចែកចាយ និងថ្លៃលក់ប្រេង និងឧស្ម័នឥន្ធនៈ
“ផ្ការំដួល” ជាផ្នែកមួយនៃជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញអង្គរ ពឹងអាស្រ័យតាមរដូវកាល
យោបល់ទាំងអស់ (0)