TNAOT News
· 03-10
ការប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះហើយ
#ការប្រណាំងរទេះសាឡីគោលឿន# #ខេត្តកំពង់ស្ពឺ# #NEW NEWS# #មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ# #សង្គម# #ឆ្នាំ២០២៦# #ព័ត៌មានសង្គម#
1938
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ ប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្នេទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពិធីនេះប្រារព្ធឡើង ក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំង រទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦នេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាដ៏ច្រើនកុះករ។
គួរបញ្ជាក់ងដែរថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់ផងដែរ៕ 
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បទពិសេស៖ បទពិសោធន៍ស៊ីជម្រៅរយៈពេល ១០ ម៉ោងរបស់លោក តូ ឡាំ តាមរថភ្លើងល្បឿនលឿនប្រទេសចិន
បវរកញ្ញ ហ្វីយ៉ាតា ស្នើឲ្យប្រជាពលរដ្ឋខ្មែរ ព្យាយាមដោះស្រាយដោយសន្តិវិធី ជៀសជាងប្រើហិង្សាដោយការយល់ច្រឡំ
ស្នងការបញ្ជាក់ពីករណីប្រជាពលរដ្ឋដេញនិងគប់ទៅលើរថយន្ត១គ្រឿងខណៈមានប្រជាពលរដ្ឋដើរលេងកម្សាន្ត នគរសង្រ្កាន្ត វត្តភ្នំ
ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងដោយឪពុកចុងចាក់សម្លាប់កូនស្រីម្នាក់ និងម្តាយរងរបួសធ្ងន់ នៅក្រុងព្រះសីហនុ
យោបល់ទាំងអស់ (0)