Cambo-China
· 03-21
ក្រសួងការបរទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា រៀបចំពិធីជប់លៀងអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
891
នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីជប់លៀង “រាត្រីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ” ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី១០ និងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦។ ពិធីនេះសហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតចិនប្រចាំកម្ពុជា ដោយមានវត្តមានរបស់ ឯក ឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ 
ពិធីជប់លៀងនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងតំណាងស្ថានទូតនៃប្រទេសសមាជិកមេគង្គ-ឡានឆាង ដែលនេះបង្ហាញពីភាពជោគជ័យជាបន្តបន្ទាប់ និងភាពជាដៃគូដ៏យូរអង្វែងនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពរួមគ្នាក្នុងចំណោមប្រទេសសមាជិកទាំងប្រាំមួយ។






សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការបង្កើតប្រព័ន្ធទូទាត់ប្រាក់រៀល និងប្រាក់យ័នតាមរយៈQR Code នឹងផ្ដល់ភាពងាយស្រួលដល់ការដោះដូរទំនិញរវាងកម្ពុជា និងចិន
ការណែនាំពិសេស
នៅពីក្រោយនៃទិដ្ឋភាពស្រស់ស្អាតរបស់ព្រឹត្តិការណ៍នគរសង្រ្កាន្ត ពួកគាត់គឺជាកម្លាំងស្នូលបំផុតដែលយើងមិនត្រូវមេីលរំលង
ល្ខោនអាប៉េ «រឿងព្រះច័ន្ទកោរព» គឺជាទម្រង់ល្ខោនអាប៉េក្នុងវាំង ត្រូវបានសម្តែងក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត
ឯកអគ្គរាជទូតកម្ពុជាបញ្ជាក់ជាថ្មីអំពីភាពជាដៃគូយ៉ាងរឹងមាំជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា
បរិមាណសំរាមនៅរាជធានីភ្នំពេញ បន្តថយចុះ ៤៨% នៅក្នុងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
យោបល់ទាំងអស់ (0)