TNAOT News
· 04-07
ដំណើរទស្សនកិច្ច គណៈប្រតិភូកងទ័ពជើងទឹក នៃកងនាវាចម្បាំង ប្រទេសរុស្សី ចំនួន ២ គ្រឿង មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
#គណៈប្រតិភូ# #នាវាចម្បាំង# #សង្គម# #ដំណើរទស្សនកិច្ច# #កងទ័ពជើងទឹក# #ព័ត៌មានសង្គម#
1830
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃចន្ទ ៤ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមនៃ គណៈប្រតិភូកងទ័ពជើងទឹក នៃកងនាវាចម្បាំង ប្រទេសរុស្សី ចំនួន ២ គ្រឿង (នាវា Sovershenny លេខ ៣៣៣ និងនាវា Rezky លេខ ៣៤៣) ដឹកនាំដោយ លោកវរនាវីឯក អេនឌ្រា ហ្គេវ៉យ (Andrei GAEVOY) មេបញ្ជាការរង និងជាប្រធានក្រុមកងនាវាប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹករុស្សី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី៕






សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)