TNAOT News

· 04-07

នគរបាល​ខេត្ត​ស្វាយរៀង​ ចុះបង្រ្កាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ នៅចំណុចផ្ទះវីឡាជួលមួយកន្លែង

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ខេត្តស្វាយរៀង# #ឆបោកអនឡាញ#

1839

កាលនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ដោយ​ឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់។

ដោយអនុវត្តតាម​បទ​បញ្ជា​ដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយ​មាន​ការ​ចង្អុល​ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ​ ស្នងការនគរបាលខេត្ត​ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​ សហការ​ជាមួយ កម្លាំងអធិការ​ដ្ឋាន​នគរបាលក្រុងបាវិត និងកម្លាំង​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យាខេត្ត ដោយមានការសម្របសម្រួលពីកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង​ ដោយ​ឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់ ស្រី ០៨នាក់​ (ជនជាតិចិន ០២នាក់ ប្រុស, ជនជាតិវៀតណាម ២៩នាក់ ស្រី ០៨នាក់)។ ដកហូត​វត្ថុតាងរួមមាន៖កុំព្យូទ័រលើតុ ១០គ្រឿង, Laptop ០១គ្រឿង, ទូរស័ព្ទដៃ ៦១គ្រឿង, ដាវ ០២ដើម, រថយន្ត ០១គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស