TNAOT News

· 04-08

ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូននៅលើទូក

#ក្រុមគ្រូពេទ្យ# #សង្គម# #មន្ទីរពេទ្យបង្អែក# #ព័ត៌មានសង្គម# #ទូក# #ខេត្តកំពង់ឆ្នាំង#

1740

ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដឹកនាំដោយ អ្នកគ្រូប៉ាល់ ដារិន ប្រធានផ្នែក បានចុះជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូននៅលើទូកក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ និងប្រញាប់ប្រញាល់បំផុត ក្នុងនាមជាគ្រូពេទ្យជំនាញ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានចុះជួយសង្គ្រោះស្ត្រីម្នាក់ ដែលបានឈឺពោះសម្រាលកូន នៅលើទូក ខណៈពេលដែលក្រុមគ្រួសារព្យាយាមបញ្ជូនមកកាន់មន្ទីរពេទ្យពីភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ប៉ុន្តែមកមិនទាន់ពេលវេលា។សកម្មភាពនេះ គឺជាគំរូដ៏ល្អមួយ នៃបុគ្គលិកសុខាភិបាលដែលតែងតែនៅក្បែរ និងជួយសង្គ្រោះ ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស