TNAOT News
· 04-08
អ៊ីស្រាអែលបញ្ជាក់ថា បទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនរាប់បញ្ចូលប្រទេសលីបង់ទេ
#ព័ត៌មាន# #អ៊ីរ៉ង់# #បទឈប់បាញ់# #អ៊ីស្រាអែល# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
2001
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនៅថ្ងៃពុធ(ទី ៨ ខែមេសា)ថា អ៊ីស្រាអែលគាំទ្រការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្អាកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ ប៉ុន្តែបានអះអាងថាបទឈប់បាញ់នេះមិនរាប់បញ្ចូលប្រទេសលីបង់ទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម X លោក Netanyahu បាននិយាយថា អ៊ីស្រាអែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាម៉េរិកលោក Donald Trump ដើម្បីធានាថា អ៊ីរ៉ង់លែងបង្កការគំរាមកំហែងនុយក្លេអ៊ែរ មីស៊ីល និងភេរវកម្មដល់អាម៉េរិក អ៊ីស្រាអែល ប្រទេសជិតខាងអារ៉ាប់របស់អ៊ីរ៉ង់ និងពិភពលោកទៀតហើយ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នេះបាននិយាយថា បទឈប់បាញ់មិនរាប់បញ្ចូលប្រទេសលីបង់ទេ ដែលផ្ទុយនឹងការប្រកាសពីមុនរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលបានដើរតួជាអ្នកសម្របសម្រួលក្នុងជម្លោះនេះ។ លោក Sharif បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានយល់ព្រមលើបទឈប់បាញ់គ្រប់ទីកន្លែង រួមទាំងប្រទេសលីបង់ផងដែរ ដោយបង្ហាញថា អ៊ីស្រាអែលបានយល់ព្រមបញ្ឈប់ការឈ្លានពានរបស់ខ្លួនទៅលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមនៅថ្ងៃទី ២ ខែមីនា បន្ទាប់ពីក្រុមហេសបូឡាដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់បានបើកការវាយប្រហារលើអ៊ីស្រាអែល។ ទោះជាយ៉ាងណា មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីក្រុមហេសបូឡា ឬប្រទេសលីបង់នៅឡើយទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការប្រគុំតន្ត្រីមិត្តភាពប្រជាជនចិន-អាមេរិក ដើម្បីរំលឹកខួបលើកទី 80 នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះអង្គសព្វព្រះរាជហឫទ័យនឹងព្យាបាលដោយវះកាត់ ក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង
យោបល់ទាំងអស់ (0)