TNAOT News

· 04-08

ក្រុមហ៊ុនវាយកូនគោលអង់គ្លេស ប្តេជ្ញាប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិ

#អ្នកទេសចរណ៍# #NEW NEWS# #សង្គម# #សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា# #ក្រសួងទេសចរណ៏# #ព័ត៌មានសង្គម# #កីឡាវាយកូនគោល#

2144

រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលមានបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍កីឡាវាយកូនគោល និងត្រៀមរួចជាស្រេច ក្នុងការចូលរួមសម្របសម្រួលរៀបចំព្រឹត្តិការណ៍នេះ ដោយមានការសហការពីវិស័យឯកជន។

នេះបើតាមអត្ថន័យក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក Jaz Kanth នាយកប្រតិបត្តិក្រុមហ៊ុន AROSCO ព្រមទាំងសហការី។ នេះគឺជាជំនួបពិភាក្សាការងារលើកទី២ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារនៃគម្រោងព្រឹត្តិការណ៍វាយកូនគោលលំដាប់អន្តរជាតិនៅកម្ពុជា និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិផ្នែកនារី Cambodian Women’s Open ដែលគ្រោងនឹងប្រព្រឹត្តទៅនៅត្រីមាសទី១ ឆ្នាំ២០២៧ ដែលជាលើកដំបូង និងជាប្រវត្តិសាស្រ្តពុំធ្លាប់មាននៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា កម្ពុជា មានសម្បទា និង ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលលំដាប់អន្តរជាតិ ដែលនឹងជាតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញការទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនអន្តរជាតិផងដែរ៕  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)