TNAOT News

· 04-08

មន្ទីរបរិស្ថានរាជធានីភ្នំពេញ ទៅដល់ផ្ទះបុគ្គលឈ្មោះ ឡុង ច័ន្ទវិបុល ក្រោយពីមានការបង្ហោះចែកចាយតាមបណ្តាញសង្គមរូបភាពបាញ់សត្វ (ប្រភេទសត្វព្រៃ)

#មន្ទីរបរិស្ថាន# #សង្គម# #បរបាញ់សត្វព្រៃ# #ព័ត៌មានសង្គម#

2119

នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះទៅដល់ផ្ទះបុគ្គល ឈ្មោះ ឡុង ច័ន្ទវិបុល ដែលរស់នៅក្នុង (បុរីវិមានភ្នំពេញ ) ខណ្ឌជ្រោយចង្វារ ក្រោយពីមានការបង្ហោះចែកចាយតាមបណ្តាញសង្គមរូបភាពបាញ់សត្វ (ប្រភេទសត្វព្រៃ) ខណៈពេលក្រុមមន្រ្តីនិងអាជ្ញាធរចុះទៅដល់ផ្ទះ ឈ្មោះ ឡុង ច័ន្ទវិបុល នេះ មិននៅផ្ទះនោះទេ ប៉ុន្តែក្រុមការងារបានជួបភរិយារបស់គាត់ និងបានណែនាំសាមីខ្លួនតាមរយៈការជួបតាមទូរស័ព្ទ ដោយតម្រូវឲ្យឡុង ច័ន្ទវិបុល មកបង្ហាញខ្លួននៅ ក្រសួងបរិស្ថាននារសៀលថ្ងៃដដែលនេះ!

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស