
Sovanlaksmy
· 2019-03-27
Huawei បញ្ចេញត្រកូល P30 ស៊េរីថ្មី មានមុខងារពង្រីកបានរហូតដល់ 50x មុនគេរបស់ពិភពលោក
0
អ្នកនិយមចូលចិត្តតាមដាននូវស្មាតហ្វូនស៊េរីថ្មី ប្រហែលជាធ្លាប់បានស្គាល់រួចមកហើយជាមួយនឹងត្រកូល Mate 20 របស់ក្រុមហ៊ុន Huawei ដែលកាលពីខែមុន ស្មាតហ្វូន Mate 20 Pro បានធ្វើឱ្យកក្រើកសមាជទូរស័ព្ទពិភពលោក (MWC2019) នៅទីក្រុងបាសេឡូណា ដោយឈរឈ្មោះជា «ស្មាតហ្វូនល្អបំផុត» ខណៈវាក៏ត្រូវបានជាប់ឈ្មោះជា «ស្មាតហ្វូនប្រចាំឆ្នាំ» ដោយ Stuff.tv ។ សម្រាប់លើកនេះផងដែរ ក្រុមហ៊ុនដ៏ធំរបស់ចិនមួយនេះ បានដាក់បង្ហាញជំនាន់ថ្មីរបស់ខ្លួនដែលផ្តោតសំខាន់ទៅលើកាមេរ៉ានោះគឺ ត្រកូល P30 ។
ថ្លែងក្នុងពិធីសម្ពោធសកលនៅឯមជ្ឈមណ្ឌលសន្និបាតប៉ារីស កាលពីថ្ងៃអង្គារ ទី២៦ ខែមីនា លោក Richard Yu នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា ត្រកូល P30 នឹងក្លាយជាស៊េរីដំបូងដែលបំបែកច្បាប់នៃការប្រើប្រាស់កាមេរ៉ាលើស្មាតហ្វូន។ គាត់បានបន្ថែមថា ពួកគាត់បានសួរមកកាន់ខ្លួនឯងដើម្បីធ្វើយ៉ាងណាឱ្យបង្កើតបានជាស្មាតហ្វូនមួយ ដែលមានសមត្ថភាពថតរូបភាពដូចជាអ្នកជំនាញអាជីព ពីព្រោះពួកគេចង់បង្កើតទំព័រប្រវត្តសាស្ត្រថ្មីនៃកាមេរ៉ាស្មាតហ្វូន។
ត្រកូល P30 ថ្មីនេះត្រូវបានគេឱ្យដឹងថា ជាប្រភេទ COLOUR-FULL ពណ៌ស្អាតត្រជាក់ភ្នែក, មានលេន Quad Leica ដែលធ្វើឱ្យមុខងារ SuperZoom អាចពង្រីកបានដល់ទៅ 50x ជាពិសេសគឺមុខងារ 5x optical zoom និង 10x hybrid zoom ដែលជាមុខងារមុនដំបូងបង្អស់នៅលើស្មាតហ្វូន។ ជាងនេះទៅទៀតវារួមមាន៖ វិសាលភាពពណ៌ (colour spectrum perspective) ជាមួយនឹងសេនស័រ SuperSpectrum RYYB ដែលជាការ upgrade ពី RGB ធម្មតា ដែលមានដាក់ឱ្យប្រើប្រាស់រយៈពេល ៤០ឆ្នាំ មកហើយ។
ចំណែកឯតម្លៃរបស់ត្រកូលនេះគឺ ប្រភេទ P30 មានតម្លៃចាប់ពី $737 អាមេរិក និង P30 Pro ចាប់ពី $1,032 អាមេរិក ហើយនិងមានចេញលក់នៅសិង្ហបុរី ថ្ងៃទី ៦ ខែមេសា នេះហើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)