
Leangsros
· 2019-03-29
ក្រុមហ៊ុនជប៉ុន ចង់អភិវឌ្ឍន៍វិស័យសូត្រនៅកម្ពុជា ឱ្យល្បីល្បាញលើទីផ្សារអន្តរជាតិ
0
បច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុនមួយឈ្មោះថា iL BRiLLE Co.,Ltd កំពុងធ្វើការសិក្សា ស្រាវជ្រាវ និងរៀបចំផែនការវិនិយោគលើការកែច្នៃសូត្រ ទៅជាគ្រឿងសំអាង ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ និងភាពល្បាញល្បីនៃសូត្រកម្ពុជាលើទីផ្សារអន្តរជាតិ។នេះបើយោងតាមការបញ្ជាក់របស់លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងជំនួបដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍មិ្សលមិញនោះ លោក Takahashi Fumiaki បានបញ្ជាក់ផងដែរថា ដើម្បីឲ្យគម្រោងវិនិយោគមួយនេះ ទទួលបានជោគជ័យលោកសូមស្នើសុំការណែនាំ និងកិច្ចសហការពីលោករដ្ឋមន្ត្រី វេង សាខុន ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានធ្វើការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយលោកសន្យាថា នឹងផ្ដល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការរំពឹងទុក។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីបង្កើតក្រុមការងារសិក្សា ស្រាវជ្រាវ និងវាយតម្លៃជាលំអិតអំពីសក្តានុពលនៃផលិតកម្មសូត្រ ដោយត្រូវយកចិត្តទុកដាក់ក្នុងការបំពេញនូវតម្លៃបន្ថែម តាមរយៈការប្រើប្រាស់យន្តការទំនើបកម្ម បច្ចេកទេសខ្ពស់ និងស្លាកសញ្ញសំគាល់។
ជាមួយគ្នានេះ លោក វេង សាខុន ក៏បានណែនាំឲ្យក្រុមហ៊ុន ធ្វើការរៀបចំសេចក្តីព្រាងសម្រាប់ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុន សម្រាប់សហការធ្វើការឲ្យទទួលបានជោគជ័យ នាពេលអនាគត ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៥ ចំណុចដែលអាចជួយ “បុគ្គលិកការិយាល័យ” ឱ្យស្ថានភាពការងាររបស់ពួកគេប្រសើរឡើង

ឯកឧត្តម ឌី វិជ្ជា៖ ក្លឹបព្រះខ័នរាជស្វាយរៀងមានពេលសមរម្យត្រៀមប្រកួត AFC Challenge League ក្រោយប្រកាសលើកថ្ងៃប្រកួតជើងទី២

ស្លាយទឹកកកមានប្រវែង៥២១ម៉ែត្រ ចង់លេងទេ

ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?

យោបល់ទាំងអស់ (0)