Donal
· 2019-03-31
មិនសូវជោគជ័យ ជាមួយនឹងជម្រើសជាតិ Higuain ប្រកាសចូលនិវត្ត
0

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Gonzalo Higuain បានប្រកាសចូលនិវត្តន៍ពីការងារ នៅជម្រើសជាតិហើយនៅអាយុ៣១ឆ្នាំ។
Higuain មិនបានលេងឱ្យជម្រើសជាតិឡើយ ចាប់តាំងពីការប្រកួតបាល់ទាត់ពិភពលោក កាលពីឆ្នាំមុនខណៈដែលគ្រូបង្វឹក Lionel Scaloni កំពុងព្យាយាមធ្វើការកែលម្អក្រុមរបស់គាត់សម្រាប់ ការប្រកួត Copa America នៅឆ្នាំនេះជាមួយនឹង ទំរង់លេងផ្សេង។
កីឡាកររបស់ក្លឹបតោខៀវ Chelsea រូបនេះបានប្រាប់ទូរទស្សន៍អាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ថា អាជីពរបស់ខ្ញុំជាមួយ ក្រុមជម្រើសជាតិ ត្រូវបានបញ្ចប់ហើយជឿជាក់ថាមនុស្សជាច្រើននឹងរីករាយក្នុងការទទួលព័ត៌មាន តែមួយចំណែកខ្លះទៀតប្រហែលជាមិន សប្បាយចិត្តទេ។
Higuain បាននិយាយថាខ្ញុំបានធ្វើការសម្រេចចិត្តព្រោះខ្ញុំចង់ រីករាយនឹងគ្រួសាររបស់ខ្ញុំខ្ញុំចង់ចំណាយពេលវេលា ជាមួយកូនស្រីរបស់ខ្ញុំហើយនៅពេលខ្ញុំមានអារម្មណ៍ថា ខ្ញុំបានផ្តល់អ្វីគ្រប់យ៉ាងដល់ប្រទេសរបស់ខ្ញុំ ហើយពេលខ្ញុំចង់ផ្តោតសំខាន់ទៅលើការតាំង ចិត្តរបស់ខ្ញុំចំពោះតែក្លឹប Chelseaប៉ុណ្ណោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)