បង្ហោះផ្សាយ

ខ្មែរ

CHANTHA

· 2019-03-31

ការស្រាវជ្រាវថ្មី ព្រួយបារម្ភថា Doomsday Vault កន្លែងអភិរក្សការផ្គត់ផ្គង់ម្ហូបអាហារ របស់មនុស្សជាតិ កំពុងឡើងកម្ដៅលឿនបំផុត នៅលើផែនដី

0

ទីតាំងមួយដែលត្រូវបានជ្រើសរើស សម្រាប់ស្ថិរភាពរបស់ខ្លួន ជាងមួយទសវត្សរ៍មកហើយ ដើម្បីផ្គត់ផ្គង់ ដល់ដំណាំដាំដុះ របស់មនុស្សជាតិ ឥឡូវនេះ គឺជាកន្លែងដែលមានកម្ដៅលឿនបំផុត ជាងកន្លែងណាផ្សេងទៀត នៅលើផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

យោងតាមរបាយការណ៍ថ្មីមួយ អំពីស្ថានភាពអាកាសធាតុនៅ Svalbard ប្រជុំកោះរបស់ប្រទេសណ័រវេ ដែលគេហៅថា Doomsday Vault បានបង្កើនល្បឿនឡើងកម្ដៅ ក្នុងតំបន់អាចបង្កើនសីតុណ្ហភាព រហូតដល់១០ អង្សាសេ មុនដំណាច់សតវត្សរ៍។

សីតុណ្ហភាពក្តៅ មិនធម្មតាបានចាប់ផ្ដើម បង្កើតឲ្យមានបញ្ហាប្រឈម នៅតុដេក។ នៅឆ្នាំ២០១៧ផ្លូវរូងក្រោមដីនៃកន្លែងនេះ បានទទួលរងនូវទឹកជំនន់។

ជាមួយនឹងការបំភាយឧស្ម័ន ពីមធ្យមទៅខ្ពស់ ដែលត្រូវបានគេចាត់ទុកថា សម្រាប់ពេលអនាគត ដ៏ខ្លីខាងមុខនេះ ទាំងសីតុណ្ហភាព និងភ្លៀងនឹងកើនឡើងយ៉ាងខ្លាំង គំរាមកំហែងដល់ស្ថេរភាព នៃដីកក ដីដែលត្រូវបានសាងសង់ឡើង។ អាកាសធាតុនៅក្នុងរបាយការណ៍ Svalbard 2100 ត្រូវបានប្រគល់ ដោយទីភ្នាក់ងារបរិស្ថានន័រវែស។

ទីក្រុង Svalbard និងជាពិសេសក្រុង Longyearbyen ដែលឋិតនៅជាប់នឹងតំបន់ Doomsday Vault បានជួបប្រទះការឡើងកំដៅ ក្នុងអត្រាមួយ ដែលមិនធ្លាប់មាន នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រៅពីការកើនឡើងសីតុណ្ហភាព ១០ ដឺក្រេដែលបានប៉ាន់ស្មាន សម្រាប់សេណារីយ៉ូករណី ដ៏អាក្រក់បំផុតនោះ តំបន់ដាច់ស្រយាលអាចមើលឃើញ ពីការកើនឡើង នូវទឹកភ្លៀងប្រចាំឆ្នាំ ៤៥-៦៥ភាគរយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)