
Sovanlaksmy
· 2019-04-03
នាយឧត្តមសេនីយ៍ថៃ ព្រមានអ្នកចង់កែប្រែរបបរាជានិយម
0
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្នុងសន្និសីទសារព័ត៌មាន នាយឧត្តមសេនីយ៍ផ្កាយមាស៤ថៃ លោក Apirat Kongsompong បានព្រមានថា កងកម្លាំងយោធា គ្មានក្តីមេត្តាសោះឡើយ សកម្មភាពណាមួយគំរាមកំហែងដល់ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋនោះ ។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ថៃបានបោះឆ្នោតសកល ជាលើកដំបូង ក្រោយរដ្ឋប្រហារយោធាលើកទី១២ ចាប់តាំងពីឆ្នាំ១៩៣២រហូតមក ទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់លោកស្រីយីងឡាក់ ហើយបង្កើតរដ្ឋាភិបាលយោធាដឹកនាំប្រទេសថៃបាន៤ឆ្នាំ ដែលលោកប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី ។
លទ្ធផលបោះឆ្នោតផ្លូវការ គណៈកម្មការបោះឆ្នោតប្រទេសថៃ គ្រោងប្រកាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។ ប៉ុន្តែកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការបោះឆ្នោតបានបញ្ចប់ការរាប់សន្លឹកឆ្នោតទាំងស្រុង១០០ភាគរយ ឃើញថា គណបក្សគាំទ្រដោយយោធា Palang Pracha Rath ទទួលបានសំឡេងគាំទ្រ ៨.៤ លានសន្លឹក ច្រើនជាង គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំង និងជាគណបក្សធ្លាប់មានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានសំឡេងគាំទ្រ ៧.៩ លានសន្លឹកតែប៉ុណ្ណោះ ។
ប្រជាជនថៃគ្រប់ច្រកល្ហក ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក បានប្រមូលហត្ថលេខាសរុបប្រហែល ៨០០,០០០ ហត្ថលេខា នៅលើញត្តិមួយ ទាមទារឲ្យរំលាយគណៈកម្មការបោះឆ្នោត បង្កើតឡើងដោយក្រុមយោធានេះ ដោយអាស្រ័យថា វាពោរពេញដោយភាពមិនប្រក្រតីកើតឡើងស្តីអំពីការបោះឆ្នោតថ្មីៗកន្លងមក ។
នាយឧត្តមសេនីយ៍ផ្កាយមាស៤ របស់ប្រទេសថៃ លោក Kongsompong បានចេញព្រមានបែបនេះ ទំនងសំដៅទៅលើក្រុមគណបក្ស ឆ្ពោះទៅអនាគត (Future Forward Party)នោះហើយ ដែលគណបក្សនេះ ទទួលបានសំឡេងគាំទ្រលំដាប់ទី៣ផងដែរ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ។
លោក Piyabutr Saenkanokkul សហស្ថាបនិកគណបក្សឆ្ពោះទៅអនាគត និងជាអ្នកធ្លាប់នៅក្នុងក្រុមបញ្ញវ័ន្តផ្នែកច្បាប់ Nitirat ដ៏ល្បីល្បាញផងនោះ បានគិតពិចារណាអំពីការកែទម្រង់ ច្បាប់ប្រមាថព្រះមហាក្សត្រ ឬ Les Majeste Law ដែលច្បាប់នេះបានដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនណាមានកំហុសពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ។
លោកThananthorn Juangroongruangkit ប្រធានគណបក្សនេះ បានបញ្ជាក់ថា លោកប្រឆាំងចំពោះការចោទប្រកាន់ថា គណបក្សរបស់លោកមិនគាំទ្ររបបរាជានិយមនោះ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ប្រារព្វទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ
Huawei បញ្ចេញត្រកូល P30 ស៊េរីថ្មី មានមុខងារពង្រីកបានរហូតដល់ 50x មុនគេរបស់ពិភពលោក
វិធីបិទឬបើកiPhone, iPad និង iPod ពេលខូចប៊ូតុង Power
គង់ ចាន់ស្រីមុំ លេងខ្លួនក្នុងរ៉ូបមួយឈុត ជាមួយគ្រឿងពេជ្រ យ៉ាងជ្រែកខ្លួន!
ការណែនាំពិសេស
សម្តេចធិបតី ប្រសិទ្ធនាម ស្ពានលេខ២៨នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា "ស្ពានតេជោសន្តិភាពឫស្សីជ្រុំ"
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
បើចង់ក្លាយជាអ្នកមានលឿន ត្រូវចេះទទួលយករឿង៤យ៉ាងនេះ
យោបល់ទាំងអស់ (0)