Toem
· 2019-04-06
២គូគួរឲ្យចាប់អារម្មណ៍បំផុតលីគកម្ពុជាសប្តាហ៍ទី៣នេះ
0
លីគកម្ពុជារដូវកាល២០១៩ឈានដល់សប្តាហ៍ទី៣នាចុងសប្តាហ៍នេះហើយដែលមាន២គូសំខាន់គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្តតាមដានវិស័យកីឡាបាល់ទាត់កម្ពុជា ជាពិសេសក្រុមខ្លាំងៗប្រជែងពិន្ទុគ្នា។
ភ្នំពេញក្រោន vs វិសាខា

ក្រុមភ្នំពេញក្រោន
គូសំខាន់សប្តាហ៍នេះ ក្រុមខ្លាំងសំបូរកីឡាករល្អៗ វិសាខា ធ្វើដំណើរទៅសួរសុខទុក្ខ ភ្នំពេញក្រោន ដែលបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។ ២ប្រកួតកន្លងមក ក្រុមភ្ញៀវមាន៤ពិន្ទុពីការស្មើសូលទីឡូអង្គរ ០-០ និងឈ្នះគីរីវង់សុខសែនជ័យ ២-០។ ចំណែកភ្នំពេញមាន៣ពិន្ទុ បន្ទាប់ពីចាញ់បឹងកេត ២-៣ និងឈ្នះ យុវជនបាទី ២-០។

ក្រុមវិសាខា
ក្រុមទាំងពីរធ្លាប់ជួបគ្នា២ដងរដូវកាល២០១៨ ភ្នំពេញក្រោនមិនដែលឈ្នះវិសាខានោះទេពោលគឺជើងទី១ ភ្នំពេញក្រោនចាញ់ ១-៣ ក្នុងដីរបស់ខ្លួន ហើយជើងទី២ស្មើ ០-០ នៅទឹកដីវិសាខា។ គូនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង និងទំនងជាមានអ្នកគាំទ្រច្រើនរៀងៗខ្លួន។
អង្គរថាយហ្គឺរ vs បឹងកេត
នៅទឹកដីខេត្តសៀមរាបវិញទំនងជាអាចបំបែកកំណត់ត្រាចាស់របស់ខ្លួន និងជាកំណត់ច្រើនបំផុតសម្រាប់អ្នកគាំទ្រនៅពេល ក្រុមអង្គរថាយហ្គឺរទទួលស្វាគមន៍ក្រុមល្បីឈ្មោះបឹងកេតដែលធ្វើដំណើរចេញពីភ្នំពេញ។
សម្រាប់ការប្រកួតនេះ ម្ចាស់ក្លឹបអង្គរថាយហ្គឺរបានរៀបចំគម្រោងអ្នកគាំទ្រចំនួន៥ពាន់នាក់ដែលជាចំនួនច្រើនបំផុតច្រើនជាងកំណត់ត្រាចាស់របស់ខ្លួនកាលពីឆ្នាំ២០១៨។ ចាំបានថា កាលពីឆ្នាំមុន ការប្រកួតរវាង អង្គរថាយហ្គឺរ និងបឹងកេត ទទួលបានអ្នកគាំទ្រច្រើនជាងគេបំផុតក្នុងមួយរដូវកាលពេញ។ ចាំមើលថាតើ អ្នកគាំទ្រចូលរួមទស្សនាប៉ុន្មាននាក់វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃអាទិត្យ ទី៧ ខែមេសានេះ។
កម្មវិធីប្រកួត សៅរ៍ ទី៦ មេសា ២០១៩
អាស៊ីអឺរ៉ុប vs សូលទីឡូអង្គរ ម៉ោង៣:៣០នាទីរសៀលនៅទីលាន អាស៊ីអឺរ៉ុប
ក្រសួងការពារជាតិ vs ខេត្តកំពង់ចាម ម៉ោង៦ល្ងាច នៅស្តាតចាស់
អគ្គិសនីកម្ពុជា vs យុវជន១៨ឆ្នាំបាទី នៅទីលានអគ្គិសនីកម្ពុជា
កម្មវិធីប្រកួត ថ្ងៃអាទិត្យទី៧ មេសា ២០១៩
គីរីវង់សុខសែនជ័យ vs ព្រះខ័នរាជស្វាយរៀង ម៉ោង៣:៣០នាទីរសៀល នៅទីលានគីរីវង់សុខសែនជ័យ
ភ្នំពេញក្រោន vs វិសាខា ម៉ោង៦ល្ងាច នៅទីលាន Smart RSN
ណាហ្គាវើល vs ប៉ូលិស ម៉ោង៦ល្ងាច នៅស្តាតចាស់
អង្គរថាយហ្គឺរ vs បឹងកេត ម៉ោង៣:៣០នាទីរសៀល នៅទីលានខេត្តសៀមរាប
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ.ន.ក. ក្រុងសំរោង ប្រគល់ថវិកាធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន ១២គ្រួសារ
Lancang-Mekong Voices Youth Symphony Erhu performance: Horse Racing
តារាចម្រៀង លោក ម៉ុង ម៉ានិត នឹងចាត់ការតាមផ្លូវចំពោះជនខិលខូចបំភ្លៃប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ
គិតមកត្រឹមព្រឹកនេះ! ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១២៧.៥១៩នាក់
យោបល់ទាំងអស់ (0)