Sovanlaksmy

· 2019-04-07

វិធី​បិទ​​ឬ​​បើក​​​​iPhone​,​ iPad និង​ iPod​ ពេល​ខូច​ប៊ូតុង​ Power

0

ការខូចប៊ូតុង គឺជាបញ្ហាមួយដែលធ្វើឲ្យអ្នកប្រើប្រាស់ មួយចំនួនតែងមានការក្រពុលមុខជាខ្លាំង ដោយសារតែធ្វើឲ្យពិបាកទាំងការបិទ និងការបើក។ ប៉ុន្តែអ្នកនឹងដោះស្រាយបញ្ហានេះបាន ដោយមិនចាំបាច់ចំណាយប្រាក់ជួសជុលវានោះទេ គឺគ្រាន់តែអនុវត្តតាមជំហានដូចខាងក្រោមនេះ៖

  • ចូលទៅកាន់ Settings → General → Accessibility

  • បន្ទាប់មកស្វែងរកទីតាំង AssistiveTouch ហើយបើកដំណើរការមុខងារ AssistiveTouch នោះឡើង

  • នៅពេលរួចរាល់ វានឹងមានបង្ហាញប្រអប់ពណ៌ប្រផេះមួយ (AssistiveTouch) នៅលើអេក្រង់ទូរសព្ទអ្នក បន្ទាប់មកចុចលើប្រអប់នោះ

  • រួចចុចលើពាក្យ Device បន្ទាប់មកចុចលើពាក្យ Lock Screen ឲ្យយូររហូតដល់បង្ហាញផ្ទាំងបិទ iDevice ចេញមក នោះអ្នកនឹងអាចធ្វើការបិទ iDevice របស់អ្នកបានហើយ

ដើម្បីបើក iDevice របស់អ្នកបានឡើងវិញ គឺគ្រាន់តែធ្វើការសាក iDevice របស់អ្នក នោះវានឹងបើកឡើងក្នុងរយៈពេល ២ ទៅ ៣វិនាទី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស