Roumduol

· 2019-04-13

នារីវ័យក្មេងម្នាក់ មានវិបត្ដិផ្លូវចិត្ត ចងកសម្លាប់ខ្លួន

9

មន្រ្ដីនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ បៃ វណ្ណា អាយុ20ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករ និងមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ រីឯមូលហេតុដែលនាំឲ្យជនរងគ្រោះដាច់ចិត្តចងករសម្លាប់ខ្លួននោះ គឺដោយសារនាងកើតជំងឺឈាមសស៊ីឈាមក្រហម និងមានវិបត្តិផ្លូវចិត្ក ក៏យកក្រមាចងកនឹងននងផ្ទះសម្លាប់ខ្លួនឯងតែម្តងទៅ។

មន្ត្រីនគរបាលដដែល បានបន្ដថា បន្ទាប់ពីសមត្ថកិច្ចចម្រុះ រួមមាន គ្រូពេទ្យជំនាញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធពិនិត្យ និងធ្វើកោសល្យវិច័យរួចហើយ ដោយរកឃើញថា ករណីនេះមិនជាប់ទាក់នឹងអំពើអ្វីផ្សេង។ ក្រោយមក សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ ដោយលោក មិន ភក្តី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)