Donal

· 2019-04-18

គ្រូ Slavia Prague ចង់​ឲ្យ Chelsea ដាក់ Hazard យប់​នេះ​

0

លោក Jindrich Trpisovsky គ្រូបង្វឹករបស់ក្លិប Slavia Prague សង្ឃឹមថា Chelsea នឹងទទួលពួកគេយ៉ាងពេញជើង ហើយសង្ឃឹមថានិងដាក់ Eden Hazard លេងនៅក្នុងក្របខ័ណ្ឌ Europa League វគ្គ១/៤ ផ្តាច់ព្រ័ត្រនៅ Stamford Bridge នាយប់នេះ។នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។

Chelsea បានយកឈ្នះ ១-០ លើក្រុម Slavia Prague ជើងទី ១ កាលពីសប្តាហ៍មុននៅទីក្រុងប្រាក។

Hazard ដែលរកបាន១៩គ្រាប់ និងបញ្ជូន១២លើក ក្នុងរដូវកាលនេះកំពុង ស្ថិតនៅកៅអីបម្រុងក្នុងការប្រកួតជើងទី១។

លោក Trpisovsky បានថ្លែងថា: «ខ្ញុំគិតថាបច្ចុប្បន្នរូបគេជាកីឡាករល្អបំផុតក្នុងពិភពលោក។ ហើយខ្ញុំពិតជាចង់អោយគាត់លេងនៅយប់នេះ។ “គាត់បានបន្ថែមទៀតថា “ពីព្រោះប្រសិនបើគាត់លេងនៅថ្ងៃស្អែកមានន័យថា Chelsea នឹងបង្ហាញភាពតឹងតែងចំពោះយើង។ ហើយប្រសិនបើយើងឈ្នះនៅថ្ងៃស្អែក មានន័យថា យើងផ្តួល Chelsea ដែលជាក្រុមល្អបំផុត”។

លោក Trpisovsky បានបន្ថែមទៀតថា: “ខ្ញុំពិតជាស្ងើចសរសើរចំពោះ Chelsea ហើយយើងពិតជាមានការភ្ញាក់ផ្អើលនិងបរិយាកាសទាំងមូលនៅទីនេះហើយនេះគឺជាបទពិសោធដ៏អស្ចារ្យ។

គួរបញ្ជាក់ថា Slavia Prague កំពុងនាំំមុខនៅកំពូលតារាងក្របខណ្ឌកំពូលសាធារណរដ្ឋឆេកទាំងនៅសល់ពីរប្រកួតទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)