Bourey

· 2019-04-18

Kylian Mbappe បង្ហាញ​ពី​ជម្រើស​របស់​គាត់​រវាង Lionel Messi និង Cristiano Ronaldo

0

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Kylian Mbappe បានបង្ហាញថា គេមិនជ្រើសរើសរវាងខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona និងកីឡាករ Cristiano Ronaldo របស់ក្រុម Juventus ឡើយ ខណៈដែលកីឡាករបារាំងរូបនេះបាននិយាយកំប្លែងថា គាត់នឹងជ្រើសរើសយកខ្លួនឯងវិញ។

Messi បានស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ នៅរដូវកាលនេះដោយការស៊ុតបញ្ចូលទីជួយឲ្យ Barcelona ឈ្នះ Manchester United ក្នុងវគ្គ 8 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីយប់មិញ។ Messi បានស៊ុតបាល់បញ្ចូលទីចំនួន 45 គ្រាប់ ក្នុងការប្រកួតទាំងអស់ សម្រាប់ Barcelona នៅពេលនេះ។

យ៉ាងណាមិញ Mbappe កំពុងតែមានទម្រង់លេងដ៏អស្ចារ្យ ដោយបានស៊ុតបញ្ចូលទីបាន 33 គ្រាប់ក្នុង 39 ប្រកួត ក្នុងក្របខ័ណ្ឌកំពូលរបស់បារាំងសម្រាប់ក្លឹប PSG រដូវកាលនេះ។

ខ្សែប្រយុទ្ធដែលបានជួយប្រទេសបារាំងឲ្យឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីរដូវក្តៅឆ្នាំ មុននេះ ត្រូវបានគេចាត់ទុកថាជាអ្នកស្នងមរតករបស់ Messi និង Ronaldo ។

ដូច្នេះនៅពេលត្រូវបានសួរថា នរណាដែលគាត់ចូលចិត្តរវាង Lionel Messi និង Ronaldo ហើយបើអាចនាំអ្នកទាំងពីរនោះមកលេងជាមួយ តើ Mbappe នឹងយកអ្នកណា? ពេលនោះគាត់បានឆ្លើយថា៖ “ប្រសិនបើខ្ញុំត្រូវជ្រើសរើសរវាង Messi និង Ronaldo នៅក្នុងក្រុមរបស់ខ្ញុំ ខ្ញុំនឹងលេងដោយខ្លួនឯងវិញ…”។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)