បង្ហោះផ្សាយ

ខ្មែរ

Dheeraj

· 2019-04-19

ផ្អែមល្ហែមខ្លាំង Bella រៀបចំ Surprise ខួបកំណើត Weir Sukollawat យ៉ាងធំអស្ចារ្យ

0

តួឯកស្រីដ៏ល្បីក្នុងរឿង "បុព្វេសន្និវាស" កញ្ញា Bella Ranee កាន់តែមានភាពល្បីល្បាញខ្លាំង តែងតែមានមុខនៅក្នុងកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្មនានាជាច្រើន មិនត្រឹមតែប៉ុណ្ណោះរូបសម្រស់របស់នាង ក៏កាន់តែអំណោយផលកាន់តែស្អាតឡើងទ្វេដង ទោះបីជាបច្ចុប្បន្ននេះនាងមានវ័យច្រើនយ៉ាងណាក្តី។

ជាក់ស្តែង កាលពីយប់មិញនេះ តារាសម្ដែងរូបនេះ បានធ្វើការរៀបចំ Surprise ដល់គូស្នេហ៍របស់នាងលោក Weir Sukollawat យ៉ាងផ្អែមល្ហែមទីបំផុតនិងមានការជួបជុំមិត្តភក្តិរបស់នាងក៏ដូចជាអ្នកគ្រប់គ្រងផងដែរ។

ក្រោមកម្មវិធី Surprise ដ៏រីករាយមួយនេះ បានធ្វើឲ្យតារាប្រុសរូបនេះរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ស្ទើរតែរកអ្វីប្រៀបផ្ទឹមពុំបាន មិនត្រឹមតែប៉ុណ្ណោះលោកក៏បានបង្ហាញភាពផ្អែមល្ហែម នៅលើគណនី Instagram ផ្ទាល់ខ្លួនធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់ជីវិតគូ របស់គូស្នេហ៍នេះគ្រប់គ្នា។

ទន្ទឹមនឹងថ្ងៃពិសេសមួយនេះដែរ អ្នកគាំទ្រជាច្រើនក៏បានជូនពរនឹងធ្វើការសរសើរពីភាពផ្អែមល្ហែមលោកនៅក្នុងថ្ងៃកំណើតយ៉ាងព្រោងព្រាតតែម្ដងដែលមានគូស្នេហ៍នៅចាំ Surprise ឲ្យយ៉ាងផ្អែមល្ហែមបែបនេះ៕

អត្ថបទដោយ៖ ប៊េលឡា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)