kheang

· 2019-04-19

នៅ​ Europa League គ្រូ​ Arsenal មាន​ប្រវត្តិ​មិន​ធម្មតា​ទេ

0

អ្នកចាត់ការក្លឹប Arsenal លោក Unai Emery ពិតជាមានស្ថិតិល្អណាស់ក្នុងព្រឹត្តិការណ៍ UEFA Europa League។ លោកធ្លាប់ដឹកនាំក្លឹបអេស្ប៉ាញចំនួន ២ក្លឹបគឺ Valencia និងSevilla ក្នុងកម្មវិធីនេះ ដោយតូចបំផុតក៏លោកធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយដែរ។

ក្នុងព្រឹត្តិការណ៍នេះ លោកដឹកនាំក្លឹបអាជីពទាំង ៣ (Valencia, Sevilla និងArsenal) បាន ៧៣ប្រកួត ដែលក្នុងនោះ លោកដឹកនាំក្រុមឈ្នះ ៤៣ប្រកួត ស្មើ១៩ដង និងចាញ់ ១១ដងប៉ុណ្ណោះ។

តែអ្វីដែលពិសេសនោះគឺ កាលដែលលោកដឹកនាំក្លឹប Sevilla ក្នុងពានលំដាប់ទី២ អឺរ៉ុបនេះ លោកមិនដែលធ្លាក់សោះឡើយ ពោលគឺឈ្នះទាំង ៣រដូវកាល (២០១៣-២០១៦) ដែលលោកកាន់កាប់ក្លឹបអេស្ប៉ាញមួយនេះ។

ក្នុងចំណោមជ័យជម្នះនៃវគ្គផ្ដាច់ព្រ័ត្រទាំង ៣នេះ Emery ធ្លាប់វាយបកឈ្នះ Liverpool ក្នុងលទ្ធផល ៣-១ កាលពីឆ្នាំ២០១៦ ដែលជាពេលដែលលោកដឹកនាំក្លឹប Sevilla លើកចុងក្រោយ។

រីឯក្នុងពេលបច្ចុប្បន្នវិញ លោកបានដឹកនាំក្លឹប Arsenal ឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍នេះ មកប៉ះក្លឹបចាស់របស់លោកគឺក្លឹប Valencia ក្រោយពីបានទម្លាក់ក្លឹបអ៊ីតាលី Napoli៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស